ផលិតកម្ម​ហង្ស​មាស៖ ការ​ផលិត​បទ​ច្រៀង Original មិន​មែន​ជា​រឿង​ថ្មី!

 
 

មួយ​រយៈ​ចុង​ក្រោយ​នេះ ផលិតកម្ម​ហង្ស​មាស​បាន​បង្ហាញ​នូវ​បទ​ចម្រៀង​ជា​ច្រើន ជា​មួយ​នឹង​ការ​អះអាង​ថា ជា​បទ​ចម្រៀង Original ទៀត​ផង។ ប៉ុន្តែ​អ្នក​គ្រប់គ្រង​ផ្នែក​សិល្បៈ​របស់​ផលិតកម្ម​មួយ​នេះ បាន​ប្រាប់​ Sabay ថា ការ​ផលិត​បទ​ចម្រៀង​ Original មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។

លោក អ៊ិន ទីតូ និយាយ​ថា៖ “អ្នក​ដែល​បាន​គាំទ្រ​ហង្ស​មាស​ពី​មុន​រហូត​មក ទើប​ពូក​គាត់​បាន​ដឹង​ថា បទ​ណា​ជា​បទ​ Original ហើយ​បទ​ណា​មិន​មែន។ និយាយ​ជា​រួម យើង​បាន​ធ្វើ​វា​តាំង​ពី​ដើម​រហូត​មក គ្រាន់​តែ​មិន​សូវ​មាន​អ្នក​ដឹង​ទូលំទូលាយ​ដូច្នេះ”។

អ្នក​គ្រប់គ្រង​ខាង​លើ បាន​អះអាង​ថា ទំនោរ​បែប​នេះ​មាន​តាំង​ពី​ការ​កកើត​ឡើង​ដំបូង​​នៃ​ផលិតកម្ម​ហង្ស​មាស​ឯ​ណោះ។ បើ​គិត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដែល​ផលិតកម្ម​ហង្ស​មាស ធ្វើ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង ហើយ​បាន​ទទួល​ការ​គាំទ្រ ពី​មហាជន​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​។

អាន​អត្ថបទ៖ ខក​ចិត្ត​ទាំង​អស់​ព្រោះ​កន្លង​បរទេស

ទោះ​បី​ជា​យ៉ាង​ណា ពេល​នេះ​មាន​អ្នក​ស្គាល់​ផលិតកម្ម​មួយ​នេះ​កាន់​តែ​ច្រើន ស្រប​ពេល​ដែល​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​មាន​ការ​រីក​ចម្រើន​នោះ។ លោក អ៊ិន ទីតូ យល់​ថា មហាជន​ទូទៅ អាច​ស្វែង​រក​ព័ត៌មាន​បាន​កាន់​តែ​ច្រើន​ជាង​មុន ចំពោះ​សាវតារ​នៃ​បទ​ចម្រៀង​នីមួយៗ នោះ​ពូក​គេ​ប្រាកដ​ជា​បាន​ដឹង​ថា បទ​ណា​មួយ​ជា​ Original ហើយ​បទ​ចម្រៀង​ណា​មិន​មែន។

អ៊ិន ទីតូ បញ្ជាក់​ថា៖ “ដូច​ខ្ញុំ​និយាយ​អញ្ចឹង​ថា ពី​មុន​ក៏​យើង​ផលិត​បទ​Originalច្រើន។ ហើយ​ឥឡូវ​ក៏​យើង​ព្យាយាម​ផលិត​ឲ្យ​បាន​ច្រើន​ដូច​ពី​មុន ឬ​ច្រើន​ជាង​នេះ ប៉ុន្តែ​សង្ឃឹម​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​អ្នក​គាំទ្រ”។

ការ​ផ្សព្វផ្សាយ​នៅ​ពេល​នេះ កាន់​តែ​មាន​ភាព​ទូលំទូលាយ​ជាង​ពី​មុន​នេះ​ហើយ ធ្វើ​ឲ្យ​យុវវ័យ​ជំនាន់​ក្រោយ បាន​ដឹង​កាន់​តែ​ច្រើន​ថា មាន​ការ​ផលិត​បទ​ចម្រៀង Original កាន់​តែ​ច្រើន។ ប៉ុន្តែ​លោក អ៊ិន ទីតូ នៅ​តែ​អះអាង​ថា ការ​ផលិត​បទ​ចម្រៀងOriginal មាន​តាំង​ពី​ការ​ចាប់​ផ្ដើម​ដំណើរ​ផលិតកម្ម​មួយ​នេះ តាំង​ពី​ដំបូង​មក​ម្ល៉េះ៕

ប្រភព: Sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម