featured រក​ឃើញ​ស្រោមជើង៤៣​​ក្នុង​ពោះ​​ឆ្កែ​មួយ​ក្បាល

 
 

ហេតុការណ៍​ដ៏​គួរ​ឲ្យ​​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ទីក្រុង​ Portland រដ្ឋ Oregon សហរដ្ឋ​អាមេរិក ដោយ​សត្វ​ឆ្កែ​​មួយ​ក្បាល​បាន​លេប​ស្រោមជើង​​ដល់​ទៅ​៤៣​​ទៅ​ក្នុង​ពោះ​របស់​វា។

ឆ្កែ​អាយុ​៣ឆ្នាំ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ក្រោយ​វា​ចាប់​ផ្ដើម​ច្រាស់ច្រាល់​ចង់​ក្អួត និង​ធ្លាក់​ខ្លួន​ឈឺ។ ពេល​​ដល់​មន្ទីរពេទ្យ ក្រុម​បសុពេទ្យ​​​បាន​ពិនិត្យ និង​ឆ្លុះ​កាំរស្មី X រក​ឃើញ​វត្ថុ​​ចម្លែក​​នៅ​ក្នុង​ក្រពះ​របស់​វា។

ក្រោយ​វះ​កាត់​រយៈ​ពេល​២ម៉ោង ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ស្រោម​ជើង​៤៣។ ជា​សំណាង​ល្អ ពេល​វះកាត់​យក​ស្រោម​ជើង​ចេញ​អស់ ឆ្កែ​ដែល​​ស្ថិត​ក្នុង​ពូជ​ឆ្កែ​​ Great Dane នេះ អាច​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​សម្រាក​នៅ​ពេទ្យ​ត្រឹម​១ថ្ងៃ​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​របស់​មន្ទីរពេទ្យ​ បាន​និយាយ​ថា​នេះ​ជា​ករណី​​ដ៏​ចម្លែក​បំផុត​មួយ​ក្នុង​ចំណោម​រឿង​ចម្លែក​នានា​ដែល​បាន​កើត​ឡើង​​​នៅ​ក្នុង​ប្រវត្តិ​របស់​មន្ទីរ​ពេទ្យ៕

ចុច​អាន៖ វិឡា​ស្កឹមស្កៃ​មួយ​ដាក់​លក់​ក្នុង​តម្លៃ ២,៥លាន​ដុល្លារ ក្រោយ​​សុនខ​​ជា​ម្ចាស់​បាន​លាចាក​លោក

ប្រភព: Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម