ភីម៉ៃ កាន់តែឡើងកូដ កាន់តែលេងម៉ូដសក់
តារាសម្ដែង លោក អ៊ុំ ម៉ៃ ហៅ ភីម៉ៃ មួយរយៈចុងក្រោយនេះ ចាប់ផ្ដើមទីផ្សារកាន់តែច្រើនឡើងៗគួរឲ្យចាប់អារម្មណ៍ដោយលោកបានថតរឿងជាបន្តបន្ទាប់ ជាមួយគ្នានោះ ការតុបតែងខ្លួនរបស់លោកក៏កាន់តែប្លែកជាងមុនដែរ ជាពិសេសនោះគឺ ម៉ូដសក់ តែម្ដង។
អានអត្ថបទ៖ រឿងមិនដែលជួប កូនភ្លោះ នាំគ្នារត់ចូលសិល្បៈទាំង ២ នាក់
ការចាប់ផ្ដើមឡើងកូដរបស់ លោក ភីម៉ៃ ទើបតែមួយឆ្នាំនេះប៉ុណ្ណោះ ពោលបន្ទាប់ពីបានបង្ហាញមុខក្នុង រឿង “គ្រាប់ពេជ្រ”។ បច្ចុប្បន្នមានផលិតកម្មហៅ លោកថតជាច្រើន ដែលមានពេលខ្លះ ជាន់ពេលគ្នា ត្រូវបោះបង់ចោលក៏មាន។
តារាសម្ដែងមកពីខេត្តកំពង់ឆ្នាំម្នាក់នេះទទួលស្គាល់ថា លោកពិតជា ចាប់ផ្ដើមឡើងកូដ បន្ទាប់ពីថតរឿង “គ្រាប់ពេជ្រ” មែន ត្បិតអីមុនថតរឿង”គ្រាប់ពេជ្រ” លោកធ្លាប់ថតជិត៣០រឿងហើយ ប៉ុន្តែមិនត្រូវបានទស្សនិកជនចាប់អារម្មណនោះទេ។
ចំពោះការតុបតែងខ្លួនវិញជាពិសេសម៉ូដសក់តែម្ដង តួអង្គ “នាយខ្លា” ក្នុងរឿង “គ្រាប់ពេជ្រ” រូបនេះ បញ្ជាក់ថា លោកតែងតែរិះរកម៉ូដសក់ប្លែកៗ ដោយការកែច្នៃខ្លួនឯងខ្លះ និង សិក្សាពីបរទេសខ្លះ ដើម្បីធ្វើឲ្យស័ក្ដិសមទៅនឹងទម្រង់មុខក៏ដូចជា មាឌរបស់លោក។
លោកបាននិយាយថា ម៉ូដសក់ដែលលោកបានធ្វើកន្លងមក គឺលោកចង់បង្ហាញថា ជាStyle ផ្ទាល់ខ្លួន ព្រោះធម្មតាអ្នកសិល្បៈ តែងតែមាន Style ផ្ទាល់ខ្លួន ក៏ប៉ុន្ដែ មិនត្រូវធ្វើឲ្យហួសហេតុពេកនោះទេ។
លោក ភីម៉ៃ បានប្រាប់ Sabay ថា បន្ទាប់ពីលោកបានបញ្ចប់ការថតរឿង “គ្រាប់ពេជ្រ” លោកបានថតចំនួន ៥ រឿងផ្សេងទៀត មកហើយ និង មាន ២ រឿងទៀតបានចុះកុងត្រាគ្រោងថតឆាប់ៗនេះ។ តារាមាឌដំបងម្នាក់នេះ បានរៀបរាប់ឲ្យដឹងថា ៥ រឿង ដែលលោកបានថតចុងក្រោយនេះ មានរឿង កំណប់បះសក់, វេរាស្នេហ៍ឆ្លងភព,ចេនឡា២, ម្ដាយក្មេករើសកូនប្រសា, និង រឿង រនាំងវណ្ណៈ។ ចំណែង ២ រឿងទៀតដែលបានចុះកុងត្រានោះ មិនទាន់ដឹងចំណងជើងឡើយ៕
អានអត្ថបទ៖ ក្រវិលម៉ូដប្លែកៗ ស្រស់ស្អាតកម្រឃើញមានអ្នកពាក់
ប្រភព: Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!