ស្គាល់ម្ចាស់បេះដូងរបស់អង្គរក្សស្រី ស៊ន ដាវីន អត់?
ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ស៊ន ដាវីន បានលាតត្រដាងអាថ៌កំបាំងស្នេហាដ៏ជ្រាលជ្រៅគ្មានទីបំផុតជាសាធារណៈ ប៉ុន្តែកញ្ញាមិនទាន់បង្ហើបប្រាប់ពីអត្តសញ្ញាណបុរសនោះនៅឡើយទេ ដោយទុកពេលឲ្យអ្នកគាំទ្ររបស់នាងសាកទាយមើល។
កីឡាការិនីជម្រើសជាតិកម្ពុជា ស៊ន ដាវីនបានប្រាប់ថា កញ្ញាមានទំនាក់ទំនងស្នេហាជាមួយបុរសសំណព្វចិត្តរបស់នាងរយៈពេលជិតមួយឆ្នាំហើយ និងបានស្វែងយកចិត្តគំនិតគ្នាទៅវិញទៅមកយ៉ាងច្បាស់ សូម្បីតែសាច់ញាតិទាំងសងខាងក៏ដឹងដែរ ប៉ុន្តែមិនទាន់គិតគូរដល់ថ្ងៃរៀបការនោះទេ។
កញ្ញា ស៊ន ដាវីន (រូបថត FB ដាវីន)
ដាវីននិយាយថា ៖«យើងស្គាល់ចិត្ត ស្គាល់ថ្លើមគ្នាច្បាស់ណាស់ ហើយគ្មានអីត្រូវសិក្សាស្វែងយល់គ្នាទៀតទេ។ ជិតមួយឆ្នាំនេះយើងសិក្សាស្វែងយល់គ្នាបានល្អហើយ។ គ្រួសារយើងទាំងសងខាងក៏ដឹងដែរ តែមិនទាន់បានជួបគ្នាជាផ្លូវការនៅឡើយទេ»។
ឆ្លើយតបនឹងសំនួរថា តើពេលណាទើបកញ្ញាគិតគូរឿងរៀបការ? កញ្ញាឆ្លើយថា ចាំមើលមួយរយៈពេលទៀត ពីព្រោះពេលនេះកំពុងជាប់រៀន ហើយក៏មិនទាន់មានការងារធ្វើច្បាស់លាស់ដែរ ដូច្នេះ«យើងមិនទាន់គិតនៅឡើយទេ ចាំដល់ពេល នឹងប្រាប់»។
កញ្ញាអាចប្រាប់បានទេពីសមាសភាពរបស់បុរសនោះ? ដាវីនតបថា ៖«ចាំតិចទៀតសិនបង ពេលនេះមិនទាន់ដល់ពេលប្រាប់ទេ ទុកឲ្យអ្នកគាំទ្រទាយមើលសិនចុះ តែគាត់(ម្ចាស់បេះដូង)ចង់ឲ្យខ្ញុំប្រាប់ដែរ តែខ្ញុំប្រាប់គាត់ថា កុំអាល ចាំតិចទៀតសិន?
បើជាFriends នៅក្នុងគណនី Facebook របស់កញ្ញា ស៊ន ដាវីន ប្រហែលជាអាចដឹងខ្លះៗពីសមាសភាពរបស់បុរសនោះ ដូច្នេះសូមគិតបន្តិចមើលថា តើនរណាជាសំណព្វចិត្តរបស់អង្គរក្សស្រីជាម្ចាស់មេដាយប្រាក់ស៊ីហ្គេមឆ្នាំ២០១៣?
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!