feat1 បវរកញ្ញា​ស្រស់​ស្អាត​កូឡុំប៊ី​ត្រូវ​ជម្រុះ​ពី​កម្មវិធី​ដោយ​សារ​រូបថត​សិចស៊ី​ជ្រុល​២​សន្លឹក​នេះ

 
 

បេក្ខនារី​បវរកញ្ញា​​ដ៏​មាន​ប្រជាប្រិយភាព​របស់​កូឡុំប៊ី ត្រូវ​បាន​ជម្រុះ​ចេញ​ពី​ការ​ប្រកួត​បន្ទាប់​ពី​រូបភាព​នាង​ស្លៀក​ឈុត​ប៊ីគីនី​ប៉ុន្មាន​សន្លឹក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​អ៊ីនធឺណិត។ នេះ​បើ​យោង​តាម​គេហទំព័រ Nydailynews។

កញ្ញា  Paola Builes Aristizábal វ័យ ២១​ឆ្នាំ ទើប​តែ​ទទួល​បាន​តំណែង​បវរកញ្ញា​ប្រចាំ​ខេត្ត Antioquia កាល​ពី​ថ្ងៃ​អាទិត្យ មុន​នេះ ដែល​អាច​ឲ្យ​នាង​មាន​ឱកាស​ចូល​រួម​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ថ្នាក់​ជាតិ​នា​ខែ​វិច្ឆិកា ខាង​មុខ​នេះ។ ប៉ុន្តែ​នៅ​ព្រឹក​បន្ទាប់ រូប​ថត​នាង​ស្លៀក​ឈុត​ប៊ីគីនី​ចំនួន ២​សន្លឹក ក៏​ត្រូវ​បាន​គេ​បង្ហោះ និង​ចែកចាយ​ជា​ច្រើន​លើ​បណ្ដាញ​អ៊ីនធឺណិត។ អ្នក​រៀប​ចំ​កម្មវិធី​បាន​និយាយ​ថា ​ពួក​គេ​យល់​ឃើញ​ថា​រូបភាព​ទាំង​នេះ​មិន​សមរម្យ និង​បាន​បំពាន​ច្បាប់​ក្នុង​ការ​ប្រកួត​ដែល​ហាម​មិន​ឲ្យ​បេក្ខនារី​ស្លៀក​ឈុត​ក្នុង​​តូច​ជ្រុល​ថត​បែប​នេះ​។​

ដូច្នេះ​ពួក​គេ​ក៏​បាន​ដក​តំណែង​បវរកញ្ញា​ប្រចាំ​ខេត្ត Antioquia របស់​នាង ដែល​មាន​ន័យ​ថា​នាង​មិន​អាច​បន្ត​ទៅ​វគ្គ​ផ្ដាច់​​ព្រ័ត្រ​បាន​ទៀត​ឡើយ។ តំណែង​របស់​នាង​បាន​ផ្ទេរ​ទៅ​បវរកញ្ញា Natalia Ochoa Calle វិញ។

Builes បាន​និយាយ​ថា នាង​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​គេ​រើសអើង ព្រោះ​បេក្ខនារី​ដទៃ​ក៏​ធ្លាប់​ថត​ស្លៀក​ឈុត​ប៊ីគីនី​តូច​ៗ​បែប​នេះ​ដែរ និង​បាន​អះអាង​ថា​រូបភាព​របស់​នាង ត្រូវ​បាន​បង្ហោះ​លើ​អ៊ីនធឺណិត​តាំង​ពី​ពីរ​ឆ្នាំ​មុន​ម្ល៉េះ។

ចំណែក​គ្រួសារ​របស់​នាង​ក៏​បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែរ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មការ ព្រោះ​ថា​​ Builes បាន​បោះបង់​ការងារ​បង្ហាញ​ម៉ូដ​ ដែល​អាច​រក​កម្រៃ​បាន​យ៉ាង​ច្រើន ដោយ​សារ​តែ​ចង់​ចូល​រួម​ការ​ប្រកួត​នេះ ៕

ប្រភព: Sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម