ដឹងថា ខេមរៈ សិរីមន្ដ ល្បីបទ​អី​នៅ​អាមេរិក​អត់?

 
 


បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក Yanara Ou  អាណិកជន​ខ្មែរ​រស់​សហរដ្ឋអាមេរិក  និង​ ជា​អតីត​ម្ចាស់ Sponsor ដែល​ធ្លាប់​ធានា​សិល្បករ​ សិល្ប​ការិនី​ ជា​ច្រើន​នាក់​ កាល​ពី​ពេល​កន្លង​ទៅ បាន​ប្រាប់​​ឲ្យ​ Sabay​ ដឹង​ថា បទ “អនុស្សាវរីយ៍​​បាត់​ដំបង” របស់​តារា​ចម្រៀង ​លោក ខេមរៈ សិរីមន្ត ត្រូវ​បាន​ប្រជាជន​ខ្មែរ​រស់​នៅ សហរដ្ឋ​អាមេរិក​​ចូល​ចិត្ត​ស្ដាប់​ខ្លាំង គ្រាដែល​តារា​ចម្រៀង​ម្នាក់​នេះ ​ទៅ​ច្រៀង​លើ​ទឹកដី​អាមេរិក​កាល​ពី​ឆ្នាំ ២០១១។

អាណិកជន​ម្នាក់​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​បទ “អនុស្សាវរីយ៍​បាត់​ដំបង”​ របស់​លោក ខេមរៈ សិរីមន្ត ត្រូវ​បាន​​ប្រជាជន​ចូល​ចិត្ត​ស្ដាប់​នោះ ក៏​ព្រោះ​តែ​បទ​ចម្រៀង​មួយ​នេះ ចាក់​ចំ​បេះដូង​តែ​ម្ដង ត្បិតអី​បទ​មួយ​នោះ​បាន​រៀប​រាប់​ពី​រមណីយដ្ឋាន​​ជា​ច្រើន​ក្នុង​ខេត្ត​បាត់​ដំបង ហេីយ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក មាន​ការ​នឹក​រលឹក​ខ្លាំង​​ដល់​ស្រុក​កំណើត​​ខ្លាំង

ក្នុង​នោះ​ដែរ តារា​ចម្រៀង លោក ខេមរៈ សិរីមន្ត ក៏​បាន​ទទួល​ស្គាល់​ថា បទ “អនុស្សាវរីយ៍​បាត់​ដំបង” នេះ ពិត​ជា​មាន​ប្រជាជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​ចូល​ចិត្ត​ស្ដាប់​ច្រើន​​មែន។ សិរីមន្ត បាន​រំលឹក​ថា កាល​លោក​ទៅ​ច្រៀង​នៅ​អាមេរិក​ក្នុង​អំឡុង​ឆ្នាំ២០១១​នោះ ពេល​ច្រៀង​មួយ Show ៗ បងប្អូន​ខ្មែរ​​សំណូមពរ​ឲ្យ​លោក​ច្រៀង មិន​តិច​ជាង ​២-៣ ដង​នោះ​ឡើយ៕

ប្រភព: Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម