ករណីកម្រ ១ ក្នុង ១០០លាន កូនភ្លោះបីនាក់មុខដូចគ្នាបេះបិទ
ស្ត្រីម្នាក់ដែលភ័យខ្លាចថាគ្មានកូនផង បែរជាបង្កើតបានទារកបីនាក់មុខដូចគ្នាបេះបិទ ចំណាំអត់បាន។ នេះគឺជាករណីកម្រមួយ ខណៈពេលកូនភ្លោះបីនាក់បែបនេះ មិនងាយមានមុខមាត់ដូចគ្នាទេ។
អ្នកនាង Annabelle Williams វ័យ ២៤ឆ្នាំ មានការព្រួយបារម្ភថាខ្លួនប្រហែលជាគ្មានសំណាងបានកូននឹងគេទេ ក្រោយពីកូនទីមួយរលូតបាត់។ ប៉ុន្តែទាំង Williams និងប្ដីឈ្មោះ James មានភាពរីករាយយ៉ាងខ្លាំងបន្ទាប់ពីផ្ដល់កំណើតដល់កូនបីនាក់មុខដូចគ្នាបែងចែងមិនដាច់សោះ។ Williams បាននិយាយថា “ដំបូងស្មានថាកូនភ្លោះពីរនាក់ ពេលស្កែនមើលស្រាប់តែឃើញដល់ទៅ ៣នាក់។ ខ្ញុំ និងប្ដីស្ទើរមិនហ៊ានទៅស្កេនបន្តទៀត ព្រោះខ្លាចឃើញកូនកាន់តែច្រើន”។ អ្នកជំនាញបានបញ្ជាក់ថា កូនភ្លោះបីនាក់មុខដូចគ្នាបែបនេះ គឺករណីកម្រ ១ ក្នុង ១០០ លាន។
អ្នកនាង Williams ដែលរស់នៅទីក្រុង Cardiff ប្រទេសអង់គ្លេស បានខូចចិត្តយ៉ាងខ្លាំង បន្ទាប់ពីបាត់បង់គភ៌ទីមួយដែលមានអាយុត្រឹម ៤ខែ ដោយសារកំណកំណើតមិនប្រក្រតី។ ប៉ុន្តែ ២ខែក្រោយមក នាងក៏ចាប់ផ្ដើមមានផ្ទៃពោះម្ដងទៀត និងបង្កើតបានកូនប្រុសបីនាក់ដ៏ស្រស់ស្អាតបែបនេះ៕
ប្រភព: Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!