តារា​ល្បី​ឈ្មោះ​១០​រូប ធ្លាប់​មាន​ប្រវត្តិ​រួច​ផុត​ពី​សេចក្ដី​ស្លាប់​

 
 

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ សោកនាដកម្ម​អាក្រក់ៗ​ បាន​ឆក់​យក​ជីវិត​តារា​ហូលីវូដ​ជា​ច្រើន​ ដូច​ជា​ តារា​សម្ដែង​អាមេរិក​ James Gandolfini , Corey Monteith , Paul Walker និង​តារា​ល្បី​ៗ​ផ្សេងៗ​មួយ​ចំនួន​ទៀត សុទ្ធ​សឹង​តែ​ជា​តារា​ដែល​មាន​ ទេពកោសល្យ​ និង​ស្នា​ដៃ​ល្អៗ​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​មាន​តារា​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត ​ជីវិត​ថ្លៃ ដែល​ធ្លាប់​មាន​ប្រវត្តិ​វិះ​នឹង​ស្លាប់​ ដោយ​សារ​ហេតុ​ការណ៍​អាក្រក់​មួយ​ចំនួន​ តែ​សំណាង​ល្អ​ ពួកគេ​បាន​រួច​ផុត​ពី​សេចក្ដី​ស្លាប់​មក​វិញ ។ ខាង​ក្រោម​នេះ​ជា​តារា​ហូ​លី​វូដ​ល្បី​ឈ្មោះ​ចំនួន​១០​រូប ដែល​មាន​ប្រវត្តិ​រួច​ផុត​ពី​ក្ដី​ស្លាប់​ ដោយ​សារ​ហេតុការណ៍​ផ្សេងៗ។ ចង់​ដឹង​ថា​មាន​តារា​រូប​ណា​ខ្លះ​នោះ ទស្សនា​ខាង​ក្រោម​ទាំង​អស់​គ្នា៖

១. Ozzy Osbourne

អ្នក​និពន្ធ​ចម្រៀង​ល្បី​ឈ្មោះ​ របស់​អង់គ្លេស Ozzy Osbourne វ័យ​៦៥​ឆ្នាំ ធ្លាប់​សន្លប់​បាត់​ស្មារតី អស់​រយៈ​ពេល​៨​ថ្ងៃ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ តែ​សំណាង​ល្អ គាត់​បាន​ដឹង​ខ្លួន​ឡើង​វិញ​ និង​រួច​ផុត​ពី​សេចក្ដី​ស្លាប់ ។

២. George Lucas

អ្នក​ដឹក​នាំ​រឿង​ដ៏​ល្បី​ របស់​អាមេរិក វ័យ​៧០​ឆ្នាំ George Lucas ក៏​ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ប៉ះ​ពាល់​ដល់​ជីវិត តែ​ដោយ​សំណាង​ល្អ គាត់​បាន​រួច​ផុត​ពី​គ្រោះ​ដ៏​អាក្រក់​មួយ​នោះ ។

៣. Gary Busey

តារា​សម្ដែង​អាមេរិក Gary Busey វ័យ​៧០​ឆ្នាំ ជិត​ស្លាប់​បាត់​បង់​ជីវិត ម្ដង​រួច​មក​ហើយ​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​បុក​រនាំង​ផ្លូវ តែ​ក្រោយ​មក​ក៏​បាន​រួច​ផុត​ពី​ការ​ស្លាប់ រស់​រាន​មក​ដល់​សព្វ​ថ្ងៃ។

៤. Chevy Chase

តារា​កំប្លែង​អាមេរិក​ល្បី​ឈ្មោះ វ័យ​៧០​ឆ្នាំ Chevy Chase វិះ​នឹង​ស្លាប់​ដោយ​សារ​ឆក់​ខ្សែ​ភ្លើង​ ​ពេល​កំពុង​ថត​រឿង Modern Problems ក្នុង​ឆ្នាំ ១៩៨១ តែ​សំណាង​ល្អ គាត់​បាន​​រួច​ពី​ក្ដី​ស្លាប់​ដោយ​ បាន​សង្គ្រោះ​ទាន់​ពេល​វេលា។

៥. Martin Lawrence

តារា​សម្ដែង​និង​ជា​ តារា​កំប្លែង​អាមេរិក​ វ័យ​៤៩​ឆ្នាំ Martin Lawrence ធ្លាប់​ដួល​សន្លប់ ដោយ​សារ​ជំងឺ គាំង​បេះ​ដូង​ ហើយ​ក៏​ដាច់​ដង្ហើម​នៅ​ពេល​ដែល​ក្រុម​សង្គ្រោះ​បន្ទាន់​ទៅ​ដល់ តែ​ពិត​ជា​សំណាង​ណាស់​គាត់​បាន​ដឹង​ខ្លួន​វិញ នៅ​បី​ថ្ងៃ​បន្ទាប់​។

៦. Tracy Morgan

តារា​សម្ដែង​អាមេរិក​ វ័យ​៤៥​ឆ្នាំ ធ្លាប់​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍ ប៉ុន្តែ​គាត់​បាន​ទទួល​ការ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ឡើង​វិញ ។

៧. 50 Cent

តារា​ចម្រៀង​រ៉េប អាមេរិក Curtis Jackson ដែល​គេ​ស្គាល់​ឈ្មោះ​កាត់​ហៅ​ថា 50 Cent នេះ ​វិះ​នឹង​បញ្ចប់​ជីវិត​របស់​គាត់​ជា​ជន​អន្ធ​ពាល​ និង​សេព​គ្រឿង​ញៀន​ តាំង​ពី​អាយុ ១២​ឆ្នាំ ហើយ​ត្រូវ​គេ​តាម​បាញ់​សម្លាប់​ តែ​ត្រូវ​បាន​សង្គ្រោះ​ទាន់​ពេល​ និង​រួច​ផុត​ពី​ការ​ស្លាប់ ។

៨. Travis Barker

Travis Barker ជា​អ្នក​តន្ត្រី​ល្បី​ឈ្មោះ​ មួយ​រូប វ័យ​៣៨​ឆ្នាំ ជីវិត​ថ្លៃ មិន​ស្លាប់ ដោយ​សារ​បាន​សង្គ្រោះ​ទាន់​ពេល​ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​កាល​ពី​ឆ្នាំ ២០០៨ ដោយ​ក្នុង​នោះ​មាន​មនុស្ស​តែ​៤​នាក់​ប៉ុណ្ណោះ​អាច​ រស់​រាន​មាន​ជីវិត។

៩. Sharon Stone

តារា​សម្ដែង​ជើង​ចាស់​អាមេរិក វ័យ​៥៦​ឆ្នាំ Sharon Stone ធ្លាប់​បាន​ប្រថុយ​ធ្វើ​ការ​វះ​កាត់​ ប្រភេទ​ជំងឺ​ មហារីក​ខួរ​ក្បាល តែ​នាង​បាន​រួច​ផុត​ពី​ការ​ព្យាបាល​​របស់​គ្រូពេទ្យ​ ដែល​មិន​គួរ​ឲ្យ​ជឿ ។

១០. Seth MacFarlane

Seth MacFarlane តារា​សម្ដែង​អាមេរិក​ វ័យ​៤០​ឆ្នាំ ពិត​ជា​សំណាង​មួយ​ក្នុង​​មួយ​ពាន់​គ្រោះថ្នាក់ ដោយ​តារា​រូប​នេះ​បាន​គេច​ផុត​ពី​ក្ដី​ស្លាប់​ដោយ​សារ​ខក​ជើង​ ហោះ​ហើរ ដោយ​យន្តហោះ​ដែល​គាត់​ខក​នោះ បាន​ធ្លាក់ កាល​ពី​ឆ្នាំ ២០១១ ៕

ប្រភព: sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម