ស្រីស្អាតអាយុ១៨ឆ្នាំ រៀបការជាមួយសុនខដើម្បីដេញព្រលឹងព្រាយបិសាចចេញពីខ្លួន
នារីជនជាតិឥណ្ឌា វ័យ១៨ឆ្នាំម្នាក់ដែលមានឈ្មោះថា Mangli Munda បានស្ម័គ្រចិត្តរៀបការជាមួយសុនខ ដើម្បីបណ្ដេញព្រលឹងខ្មោចព្រាយបិសាចចេញពីខ្លួន។ សុនខដែលត្រូវបានជ្រើសរើសជាកូនកំលោះ មានឈ្មោះថា Sheru។
ចុចអាន៖ វិឡាស្កឹមស្កៃមួយដាក់លក់ក្នុងតម្លៃ ២,៥លានដុល្លារ ក្រោយសុនខជាម្ចាស់បានលាចាកលោក
ពិធីរៀបការដ៏ចម្លែកក្នុងភូមិដាច់ស្រយាលនៅភាគខាងកើតរដ្ឋ Jharkhand នេះ ត្រូវបានរៀបចំឡើងដោយមនុស្សចាស់ទុំនៅក្នុងភូមិ ដែលដឹកនាំដោយឪពុកម្ដាយរបស់កូនក្រមុំ Mangli តែម្ដង។ អ្នកភូមិមានជំនឿថាកូនក្រមុំមានវិញ្ញាណមិនល្អចូលសណ្ឋិត ដូច្នេះបើថ្ងៃមុខនាងរៀបការជាមួយមនុស្សប្រុស នឹងនាំឲ្យគ្រួសារ និងសហគមន៍ទាំងមូលជាប់គ្រោះភ័យ។
យ៉ាងណាក្ដី កូនក្រមុំហាក់មិនសប្បាយចិត្តនឹងការរៀបការរបស់ខ្លួននេះទេ ពោលគឺអ្វីៗដែលនាងធ្វើគឺដោយសារតែជំនឿតែប៉ុណ្ណោះ។ នាងបាននិយាយថា៖ “ខ្ញុំរៀបការជាមួយឆ្កែ ព្រោះតែមនុស្សចាស់ក្នុងភូមិ ជឿថាព្រលឹងបិសាចក្នុងខ្លួនខ្ញុំ នឹងឆ្លងទៅសត្វឆ្កែជាកូនកំលោះនោះ។ ក្រោយពិធីនេះចប់សព្វគ្រប់ បុរសណាដែលរៀបការជាមួយខ្ញុំ នឹងមានអាយុវែង”។
ចំណែកឯឪពុករបស់ Mangli វិញ ក៏បាននិយាយដែរថា៖ “ចាស់ៗក្នុងភូមិ បានប្រាប់យើងឲ្យរៀបចំពិធីរៀបការនេះឲ្យបានកាន់តែឆាប់កាន់តែល្អ។ យើងត្រូវតែធ្វើឲ្យប្រាកដថាព្រលឹងបិសាចនឹងត្រូវបំផ្លាញ”។
ទោះបីជាស្ដាប់ទៅប្លែក ប៉ុន្តែនេះមិនមែនជាលើកទី១នោះទេ ដែលមានពិធីរៀបការរវាងមនុស្ស និងសុនខ។ ជាក់ស្ដែងអ្នកភូមិដដែលខាងលើ ក៏ដូចជាអ្នកភូមិនៅក្បែរៗនោះ ក៏ធ្លាប់រៀបចំពិធីដូចគ្នានេះផងដែរ៕
ចុចអាន៖ មុខរបរថ្មី! បង្រៀនសុនខឲ្យរើសអេតចាយ រកចំណូលឲ្យខ្លួនបានខ្ទង់រយដុល្លារដែរ
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!