ខ្សែភាពយន្តដកស្រង់ចេញពីរឿងពិតសម្ពោធយប់មិញ!
Why ឬហេតុអ្វី? ជាស្នាដៃថ្មីមួយទៀតរបស់ផលិតកម្ម Rock បានបើកសម្ពោធជាផ្លូវការយប់មិញនៅរោងភាពយន្តលំដាប់អន្តរជាតិ Platinum Cineplex។
ខ្សែភាពយន្ត Why នេះនិយាយពីជីវិតពិតនារីម្នាក់ក្នុងសង្គមខ្មែរ ដែលមានសម្រស់ស្រស់ស្អាត រៀនបានខ្ពង់ខ្ពស់ និង មានចរិតស្លូតបូត ប្រែក្លាយទៅជាមនុស្សកាចសាហាវដើរកាប់សម្លាប់អ្នកដទៃ។ តួអង្គសំខាន់ក្នុងរឿងគឺ កញ្ញា ឌី សូនីតា និង លោក សូត្រ វិទូ។
អានអត្ថបទ៖ ដឹងថា…ក្នុងប្រវត្តិសាស្ត្រភាពយន្តខ្មែរ តារាណាខ្លះធ្លាប់ថតស្រាតទេ?
លោក លីម៉េង អ្នកគ្រប់គ្រងផលិតកម្ម Rock ថ្លែងក្នុងពិធីសម្ពោធរឿង why យប់មិញ
អ្នកគ្រប់គ្រងក្នុងផលិតកម្ម Rock លោក យឹម សុសត្យា ហៅ លីម៉េង ខ្សែភាពយន្តខាងលើបានសម្រិតសម្រាំងយកចិត្តទុកដាក់ជាខ្លាំងដោយដកស្រង់ចេញពីរៀងរាវពិតៗនៅក្នុងសង្គម។
លោកបញ្ជាក់ថា៖ “យើងដាក់ចំណងជើង Why នេះមកពីរឿងហ្នឹងពិតមិនគួរកើត តែវាបែរជាកើតឡើយ ហើយយើងឆ្ងល់ថាហេតុអី នារីស្លូតត្រង់ម្នាក់ប្រែមកជាកាចសាហាវ”។
ជំនួយការលោកឧកញ៉ា គិត ធាង រូបនេះ បង្ហាញពីជំនឿជាក់ជាខ្លាំងថានឹងទទួលបានជោគជ័យខ្ពស់ពីទស្សនិកជន ព្រោះក្រៅតែពីភាពរន្ធត់សាច់រឿងទាំងមូលក៏បញ្ចូលភាពកំប្លែងដើម្បីធ្វើឱ្យអ្នកទស្សនាបាត់ភាពសៅហ្មងថែមទៀត។
តួឯកស្រីក្នុងរឿង Why ឬ ហេតុអ្វី? ឌី សូនីតា និយាយថា ខ្សែភាពយន្តនេះ មានចំណុចទាក់ទាញជាច្រើននឹងធ្វើឱ្យប្រិយមិត្ត មិត្តៗយុវវ័យចាប់អារម្មណ៍ពេលបានទស្សនា។
នាងបានលើកឡើងដូច្នេះ៖ “សូម្បីតែខ្ញុំផ្ទាល់ជាអ្នកសម្ដែងក្នុងហ្នឹងមានអារម្មណ៍ថារន្ធត់ខ្លាំងណាស់ ហើយទស្សនិកជន និងមិត្តយុវវ័យពិតជាមានអារម្មណ៍ដូចខ្ញុំបើបានទស្សនារឿង Y នេះ”។
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!