​យន្តហោះ​ចម្បាំង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ​ក្លាយ​​ជា​ទី​កម្សាន្ត​នៅ​​បាត​សមុទ្រ

 
 

យន្តហោះ​ចម្បាំង Douglas Dakota DC-3 ដែល​លិច​បាត់​នៅ​ក្រោម​បាត​សមុទ្រ​​មេឌីទែរ៉ាណេ​ជម្រៅ​ជាង​២១ម៉ែត្រ បាន​ក្លាយ​ជា​ទីកម្សាន្ត​ដ៏​ពេញ​និយម​សម្រាប់​ក្រុម​អ្នក​មុជ​ទឹក។

​យន្តហោះ​​ដែល​គេ​ប្រើ​ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២​​នេះ បាន​លិច​បាត់​ទៅ​ក្នុង​បាត​សមុទ្រ​នា​ទីក្រុង​ Kas ប្រទេស​ទួរគី កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៩។

ក្រោយ​កប់​បាត់​នៅ​ក្នុង​ទឹក​ វា​បាន​ក្លាយ​ជា​ជម្រក​ដ៏​សុខសាន្ត​​របស់​សត្វ​សមុទ្រ​ជា​ច្រើន ហើយ​ក៏​បាន​ក្លាយ​ជា​ទី​កម្សាន្ត​របស់​ក្រុម​អ្នក​ទេសចរ​​មុជ​ទឹក​ផង​ដែរ។

យន្តហោះ​ប្រភេទ​ DC-3 ដែល​មាន​ប្រវែង​ជិត​២០ម៉ែត្រ និង​ស្លាប​ប្រជែង​៣០ម៉ែត្រ​នេះ ត្រូវ​បាន​ផលិត​​ដំបូង​តាំង​ពី​ឆ្នាំ​១៩៣៥​មក​ម្ល៉េះ។ វា​ជា​ប្រភេទ​យន្តហោះ​ចម្បាំង​មួយ​ដ៏​ជោគជ័យ​​ក្នុង​សម័យ​សង្រ្គាម​ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​កងកម្លាំង​សម្ព័ន្ធមិត្ត។ យន្តហោះ DC-3 ចុង​ក្រោយ ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ឆ្នាំ​១៩៤៥ ដែល​បច្ចុប្បន្ន​វា​​នៅ​សល់​​សម្រាប់​ប្រើ​ប្រាស់​តិច​តួច​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ​ដូច​ជា​បូលីវី និង​តុងហ្គា​​ជា​ដើម​​​​​៕

ប្រភព: sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម