តារា​ចម្រៀងពិការ​ភ្នែក ប្រុក ចាន់ថន មាន​ទីផ្សារ​​បណ្ដើរៗ​!

 
 

ស្រប​ពេល​ដែល​បទ​ចម្រៀង “ពិការ​កាយ មិន​ពិការ​ចិត្ត” កំពុង​ត្រៀម​ចេញ​ជា​ផ្លូវ​ការ​ក្នុង​អាល់ប៊ុម​ដំបូង នៃ​ផលិតកម្ម​ BKS ពេល​នេះ ​យុវជន​ពិការ​ភ្នែក ប្រុក ចាន់ថន ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​ផលិត​ឱសថ​មួយ ទាក់ទង​ឲ្យ​ទៅ​ថត​ចម្រៀង​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ពូក​គេ​ទៀត​ផង។ យុវជន​រូប​នេះ ចាប់​ផ្ដើម​បោះជំហាន​ទៅ​មុខ​បណ្ដើរៗ​ហើយ។

ចាន់ថន ប្រាប់​ថា ខាង​ក្រុម​ហ៊ុន​ផលិត​ឱសថ​គីណាល់ បាន​ទាក់ទង​មក​ម្ចាស់​ផលិតកម្ម​ BKS ដោយ​ប្រាប់​ថា ពេញ​ចិត្ត​ចំពោះ​សំឡេង​របស់​គេ និង ​ចង់​ឲ្យ​ថត​ជា​បទ​ចម្រៀង​សម្រាប់​បញ្ចូល​ក្នុង​ស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ពី​ផលិតផល​ខាង​លើ ដែល​ជា​ការ​ជួយ​សម្រួល​ដល់​ជីវភាព រស់​នៅ​របស់​យុវជន​រូប​នេះ​ផង​ដែរ។

អាន​អត្ថបទ៖ យុវជន​ពិការ​ភ្នែក​ជ្រុះ​ពី​កម្មវិធី The Voice Cambodia ចេញ​បទ​នៅ​ផលិតកម្ម​BKS

ចាន់ថន ប្រាប់ ​Sabay ថា៖ “ ខាង​ក្រុម​ហ៊ុន​មិន​បាន​ទាក់ទង​មក​ខ្ញុំ​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​គាត់​បាន​ទាក់​ទង​ទៅ​ខាង​ផលិតកម្ម​រួច​រាល់​ហើយ រង់​ចាំ​តែ​ពេល​វេលា​ឡើង​មក​ភ្នំពេញ​ម្ដង​ទៀត ដើម្បី​ថត​ប៉ុណ្ណោះ”។ អតីត​បេក្ខភាព​ធ្លាក់​ក្នុង​ជុំ​ទី ១ នៃ​កម្មវិធី ​The Voice Cambodia រូប​នេះ បាន​បន្ថែម​ថា ដោយ​សារ​តែ​ខ្លួន​ពិការ​ភ្នែក​មិន​អាច​មើល​ឃើញ ដូច្នេះ​រាល់​ការ​សម្រេច​ចិត្ត​ទាំង​ឡាយ ផ្អែក​លើ​ភាគី​ម្ចាស់​ផលិតកម្ម​ទាំង​ស្រុង។

ទោះ​បី​ជា​បរាជ័យ នៅ​ក្នុង​ការ​ប្រលង​ចម្រៀង The Voice Cambodia ក៏​ពិត​មែន​ប៉ុន្តែ ចាន់ថន ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅ​មាន​សំណាង​ជាង​បេក្ខភាព​ជម្រុះ​ផ្សេង​ទៀត ព្រោះ​រូប​គេ​មាន​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម ​BKS ភ្លាមៗ។ ជាមួយ​គ្នា​នោះ ម្ចាស់​ផលិតកម្ម​ខាង​លើ ក៏​បាន​ណែនាំ​ឲ្យ​យុវជន​ម្នាក់​នេះ បាន​ឡើង​ច្រៀង​តាម​កម្មវិធី​​ប្រគំ​តន្ត្រី​កន្លង​មក ដើម្បី​​បាន​កម្រៃ​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ ខណៈ​ដែល​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ក៏​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន​ផង​ដែរ។

ប្រភព: sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម