នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ដឹងតំបន់យន្តហោះបាត់ខ្លួនធ្លាក់ហើយ តែបាត់បង់ជីវិតទាំងអស់
យន្តហោះម៉ាឡេស៊ីបាត់ខ្លួនបានហោះហើរតាមបណ្តោយផ្លូវភាគខាងត្បូង និងបានបញ្ចប់ដាន ហោះហើរនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ផ្អែកលើការវិភាគរូបភាពផ្កាយរណប។
និយាយទៅកាន់សន្និសីទសារព័ត៌មាននៅវេលាម៉ោង១០យប់ (1400 GMT) បន្ទាប់ពីតំណាងក្រុមស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍អង់គ្លេស (AAIB) បានផ្តល់ព័ត៌មាននេះ។
លោកនាយករដ្ឋ មន្ត្រី ម៉ាឡេស៊ី រ៉ាហ្សាក់ ប្រកាស ព័ត៌មាន យប់ នេះ
លោកណាជីបបាននិយាយថា រូបភាពផ្កាយរណបបានបង្ហាញទិសដៅចុងក្រោយរបស់យន្តហោះបាត់ខ្លួនគឺនៅភាគខាងលិចនៃតំបន់ពែក ហើយអ្នកជំនាញបានសន្និដ្ឋានថា យន្តហោះបានធ្លាក់នៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា។
លោកថា «វាគឺជារឿងទុក្ខក្រៀមក្រំ និងសោកស្តាយបំផុត»ដែលលោកបានប្រាប់ដំណឹងនេះទៅសាច់ញាតិនៃអ្នកដំណើរ និងក្រុមអាកាសយានិកដែលនៅលើយន្តហោះជើងហោះហើរ MH370 បានបញ្ចប់ការហោះហើរនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា។
ទីភ្នាក់ងារអាកាសចរណ៍ម៉ាឡេស៊ីបានប្រាប់ទៅក្រុមគ្រួសារអ្នកដំណើរទាំង២៣៩នាក់នៅលើយន្តហោះថា គ្មាននរណាម្នាក់មានជីវិតរសនៅ និងត្រូវបានជួយសង្គ្រោះឡើយ។
ដំណឹងនេះបានកើតមានឡើងខណៈនាវាទាហានជើងទឹកអូស្ត្រាលីបានចូលទៅជិតបំណែកដែលបានរកឃើញអំពីយន្តហោះបាត់ខ្លួន ខណៈរូបភាពអណ្តែតទឹកមួយចំនួនដែលត្រូវបានឃើញគឺត្រូវបានសង្ឃឹមថាជាបំណែកយន្តហោះដែលកំពុងបាត់។
កាលពីព្រឹកថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott បាននិយាយថា យន្តហោះមួយនៃយន្តហោះជាច្រើនរបស់អូស្ត្រាលីបានឃើញបំណែកពីរអំឡុងពេលការរុករកនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា។
លោក Abbott បាននិយាយថា ៖«វាមិនទាន់ត្រូវបានគេស្គាល់ថាតើបំណែកដែលបានឃើញនោះគឺជាបំណែកយន្តហោះ Boeing 777 ដែលកំពុងបាត់ខ្លួនកាលពីថ្ងៃទី៨ មីនាឬយ៉ាងណានោះទេ។
លោកបានប្រាប់សភាថា ៖«ទោះជាយ៉ាងណា យើងសង្ឃឹមថា យើងអាចយកវត្ថុនោះបានភ្លាមៗ ហើយពួកគេនឹងធ្វើឲ្យយើងឈានទៅដោះស្រាយវិនាសកម្មដ៏អាថ៌កំបាំងនេះបាន»៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!