អេបូឡា​បន្ត​​ផ្ដាច់​ជីវិត​មនុស្ស​​​ដល់​ជិត២០០០​នាក់​ហើយ

 
 

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ថា​មនុស្ស​ជាង ១៩០០នាក់​ហើយ​ដែល​បាន​បាត់​បង់​ជីវិត​ដោយ​មេរោគ​អេបូឡា បន្ទាប់​ពី​មាន​ការ​រីក​រាលដាល​នៅ​អាហ្វ្រិក​ខាង​លិច។

ប្រធាន WHO លោក​ស្រី Margaret Chan បាន​និយាយ​ថា​អ្នក​ឆ្លង​មេរោគ​អេបូឡា​អាច​នឹង​មាន​ដល់​ទៅ ៣៥០០ ករណី​ទៀត នៅ​ប្រទេស​ហ្គីណេ សេរ៉ាឡេអូន និង​លីបេរីយ៉ា។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ WHO នឹង​បើក​កិច្ច​ប្រជុំ ដើម្បី​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ព្យាបាល ​ពិភាក្សា​លើ​ការ​ពន្លឿន​ការ​ធ្វើតេស្ត និង​ការ​ផលិត​សេរ៉ូម​ព្យាបាល​អេបូឡា។ អ្នក​ជំនាញ​ផ្នែក​ជំងឺ អ្នក​ស្រាវ​ជ្រាវ​ឱសថ មន្ត្រី​ពី​ប្រទេស​រងគ្រោះ​នានា និង​អ្នក​ជំនាញ​ផ្នែក​ឱសថ នឹង​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​អង្គ​ប្រជុំ​នា​ទីក្រុង​ហ្សឺណែវ។

​​​​WHO ធ្លាប់​ប្រកាស​អាសន្ន​ថា មនុស្ស​ជាង ២ ម៉ឺន​នាក់ អាច​នឹង​ឆ្លង​មេរោគ​កំណាច​មួយ​នេះ មុន​ពេល​អ្នក​ស្រាវជ្រាវ​អាច​គ្រប់​គ្រង​ការ​រីក​រាលដាល​បាន។ លោក​ស្រី Chan បាន​រៀប​រាប់​ថា “ការ​ផ្ទុះ​ឡើង​នៃ​អេបូឡា​លើក​​នេះ ​គឺ​មាន​ភាព​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ​បំផុត​មិន​ធ្លាប់​ជួប​ប្រទះ”។

មេរោគ​អេបូឡា​កំពុង​មាន​ការ​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​អាហ្វ្រិក​ខាង​លិច។ ៣ សប្ដាហ៍​ចុង​ក្រោយ ដោយ​គិត​ត្រឹម​ថ្ងៃពុធ​ម្សិលមិញ​នេះ អ្នក​ស្លាប់​ដោយ​មេរោគ​មរណៈ​មួយ​នេះ​មាន​រហូត​ដល់​ទៅ ៤០ ភាគ​រយ នៃ​ចំនួន​អ្នក​ស្លាប់​ទាំង​អស់៕


ប្រទេស​ក្នុង​បន្ទាត់​ចុចៗ​ពណ៌ស្វាយ​ជា​ប្រទេស​​ជម្រក​សត្វ​ប្រចៀវ​បង្ក​មេរោគ​អេបូឡា ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ

ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម