Justin Bieber ត្រូវ​ប៉ូលិស​ចាប់​វាយ​ខ្នោះ​ម្ដង​ទៀត ​ពេល​ដើរ​លេង​ជាមួយ Selena Gomez

 
 

តារា​ចម្រៀង​ប៉ុប​ល្បី​ឈ្មោះ Justin Bieber ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​សារ​ជាថ្មី​ក្នុង​ករណី​បើកបរ​មិន​គោរព​ច្បាប់ និង​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ដទៃ ក្នុង​អំឡុង​ដំណើរ​កម្សាន្ត​របស់​គេ​ជាមួយ​ សង្សារ​ចាស់ Selena Gomez នៅ​ទីក្រុង Ontario ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​គេហទំព័រ BBC ម្សិលមិញ។

តារា​ចម្រៀង​វ័យ ២០ឆ្នាំ Bieber បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ជាមួយ​អ្នក​បើកបរ​ម្នាក់​ទៀត បន្ទាប់ ម៉ូតូ​កង់​៤ (Quad Bike) របស់​គេ បាន​ប៉ះ​ទង្គិច​នឹង​រថយន្ត​បុរស​ម្នាក់​នោះ។ ​សេចក្ដី​ថ្លែងការណ៍​របស់​ប៉ូលិស បាន​ឲ្យ​ដឹង​ថា “បន្ទាប់​ពី​មាន​ការ​បុក​ទង្គិច​យានយន្ត អ្នក​បើកបរ​ទាំង​ពីរ​នាក់​ក៏​បាន​ឈ្លោះ​ប្រកែក​គ្នា និង​ឈាន​ដល់​អំពើ​ហិង្សា”។

Bieber ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​ដដែល ប៉ុន្តែ​គេ​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា បន្ទាប់​ពី​ការ​ស៊ើបអង្កេត។

ដោយ​ឡែក​អ្នក​នាំ​ពាក្យ​របស់​តារា​ចម្រៀង​សញ្ជាតិ​កាណាដា​រូប​នេះ​បាន​ប្រាប់​ថា “ដំណើរ​កម្សាន្ត​របស់ Justin Bieber និង Selena Gomez បាន​ជួប​បញ្ហា​ដោយ​សារ​តែ​វត្តមាន​របស់​អ្នក​ប្រមាញ់​រូបថត ដែល​ធ្វើ​​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​អំពើ​ហិង្សា​នេះ​កើត​ឡើង។ Bieber និង Gomez បាន​សហការ​ជាមួយ​ប៉ូលិស​ពេញ​ទំហឹង​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​បញ្ហា​នេះ។ ពួក​យើង​សង្ឃឹម​ថា​បញ្ហា​នេះ​នឹង​ដោះ​ស្រាយ​បាន​ឆាប់​ៗ”។​

កាល​ពី​សប្ដាហ៍​មុន Bieber បាន​ចោទ​ប្រកាន់​ក្រុម​អ្នក​ថត​រូប​ចំពោះ​ការ​ធ្វេសប្រហែស បន្ទាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​​អ្នក​ថត​រួប​ម្នាក់​បាន​ជិះ​បុក រថយន្ត Ferrari របស់​គេ។ Bieber បាន​សរសេរ​លើ Twitter របស់​គេ​ថា “គួរ​តែ​មាន​ច្បាប់​ចំពោះ​អ្វី​ដែល​ខ្ញុំ​ទើប​តែ​ជួប​ប្រទះ។ ពួក​យើង​គួរ​តែ​ យល់​ដឹង​​អំពី​ករណី​ស្លាប់​របស់​ម្ចាស់ក្សត្រី Diana។ ខ្ញុំ​គ្មាន​បញ្ហា​ជាមួយ​អ្នក​ថត​រួប​ណា​ម្នាក់​ទេ ប៉ុន្តែ​ពេល​ពួក​គេ​ធ្វេស​ប្រហែស​បែប​នេះ គឺ​ដូច​ជា​ទាញ​ពួក​យើង​ចូល​គ្រោះ​ថ្នាក់​អីចឹង” ៕

ប្រភព: sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម