រកឃើញមូលហេតុ ព្រាប សុវត្ថិ មិនចូលរួមកម្មវិធី The Voice Cambodia
កន្លងមកធ្លាប់មានការលើកឡើងជាបន្តបន្ទាប់ ខណៈដែល ព្រាប សុវត្ថិ មិនឃើញចូលរួមធ្វើជា គ្រូបង្វឹកក្នុងកម្មវិធី The Voice Cambodia ព្រោះតារាចម្រៀងរូបនេះ មានទាំងសមត្ថភាព និង បទពិសោធន៍ចាស់ទុំក្នុងវិស័យនេះ។ ប៉ុន្តែពេលនេះ ការពិតត្រូវបានទម្លាយឲ្យដឹង តាមរយៈ លោក អ៊ិន ទីតូ អ្នកគ្រប់គ្រងផ្នែកសិល្បៈក្នុងផលិតកម្មហង្សមាស កាលពីព្រឹកមិញនេះ។
អ្នកគ្រប់គ្រងខាងលើ បានប្រាប់ឲ្យ Sabay ដឹងថា តារាចម្រៀង ព្រាប សុវត្ថិ មិនអាចចូលរួមក្នុងនាមជា គ្រូបង្វឹករបស់កម្មវិធីប្រលងចម្រៀងខាងលើបានទេ ដោយសារតែមានការជាប់ពាក់ព័ន្ធទៅនឹងអ្នកឧបត្ថម្ភកម្មវិធី។
លោក អ៊ិន ទីតូ បន្ថែមថា មិនមានអ្វីចម្លែកទេ ព្រោះកម្មវិធី The Voice Cambodia បានទទួលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនស្រាបៀរកម្ពុជា។ ចំណែកតារាចម្រៀង ព្រាប សុវត្ថិ ជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ស្រាបៀរអង្គរ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ១៦ ខែ ឧសភា ២០១៣ ដោយកត្តានេះហើយ ធ្វើឲ្យអ្នករៀបចំកម្មវិធីមានការពិចារណាលើបញ្ហានេះ។
ម្យ៉ាងទៀត ខាងផលិតកម្មយល់ថា សមាសភាព គ្រូបង្វឹករួមមានតារាចម្រៀង ណុប បាយ៉ារិទ្ធ, ពេជ្រ សោភា, សុគន្ធ កញ្ញា និង លោក ឆន សុវណ្ណរាជ ដែលកំពុងដំណើរការកម្មវិធី The Voice Cambodia ក៏សក្ដិសមណាស់ដែរ។
លោក អ៊ិន ទីតូ បានបន្ថែមថា ខាងផលិតកម្ម ក៏ដូចជាទូរទស្សន៍ហង្សមាស នៅមានកម្មវិធីជាច្រើនទៀត សម្រាប់ក្រុមការងារ និង តារាចម្រៀងជ្រកក្រោមដំបូលរបស់ខ្លួន។ ប្រភពដដែលបញ្ជាក់ថា ព្រាប សុវត្ថិ កំពុងត្រៀមខ្លួនធ្វើជាគណៈកម្មការផ្ដល់ពិន្ទុនៅក្នុងកម្មវិធី Cambodian Got Talent ដែលនឹងចាប់ផ្ដើមដំណើរការឆាប់ៗខាងមុខនេះ។ កម្មវិធីនេះ ក៏មានការចូលរួមពី អ្នកនាង ខាត់ សុឃីម និង តារាកំប្លែង នាយ កុយ ផងដែរ។
អ៊ិន ទីតូ ប្រាប់ថា បេក្ខភាពទាំង ៣ រូបនេះ សក្ដិសមបំផុតនៅក្នុងកម្មវិធី ដែលកំពុងដំណើរការជម្រុះតាមខេត្តនៅឡើយ ហើយនឹងដំណើរការផ្សាយលើកញ្ចក់ទូរទស្សន៍ខាងមុខឆាប់ៗ៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!