អៃយ៉ា! មានកន្លែងផ្ដល់កម្លាំងចិត្ត និងការតម្រង់ទិសដៅ ដល់អ្នកធ្លាក់បាក់ឌុប ដោយឥតគិតថ្លៃផង
វិទ្យាស្ថានមួយ ដែលមានឈ្មោះថា វិទ្យាស្ថានសិក្សាដើម្បីជោគជ័យបានប្រកាសផ្ដល់ការប្រឹក្សាផ្តល់កម្លាំងចិត្តដល់បេក្ខជន ដែលប្រលងធ្លាក់បាក់ឌុប ខណៈការប្រលងឆ្នាំនេះមានបេក្ខជនប្រមាណ ៧៥% ភាគរយប៉ុណ្ណោះប្រលងជាប់។ យ៉ាងណាក៏ដោយអ្នកជាប់បាក់ឌុបក៏ត្រូវបានលើកទឹកចិត្តឲ្យចូលរួម ក្នុងវគ្គទម្រង់ទិសនេះផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិទ្យាស្ថានសហប្រតិបត្តិការកម្ពុជា-ជប៉ុនកាលពីព្រឹកមិញ លោក ឃឹម សុខហេង នាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យបានមានប្រសាសន៍ថា មានពីរចំណុចសំខាន់ៗ ដែលតម្រូវឲ្យរៀបចំកម្មវិធីនេះឡើង ទី១ លទ្ធផលនៃអ្នកមិនទាន់ជាប់បាក់ឌុបមានចំនួនច្រើន សន្ធឹកសន្ធាប់ ជាហេតុធ្វើឲ្យអ្នកទាំងនោះមួយចំនួនធំ រងផលប៉ះពាល់ដល់កត្តាផ្លូវចិត្ត ហើយការបាក់ទឹកចិត្តនេះនឹងអាចជំរុញឲ្យពួកគាត់ រកមិនឃើញនូវភាពខ្លាំង ឬសក្ដានុពល ក្នុងខ្លួនរបស់ពួកគាត់។ ចំណុចទី២ ទាំងអ្នកជាប់ និងអ្នកមិនទាន់ជាប់ អាចនឹងវង្វេងទិសដៅឬ មិនដឹងថាខ្លួនគាត់ត្រូវធ្វើយ៉ាងណា ត្រូវបន្តរៀនថ្នាក់បរិញ្ញាបត្រ ឬជំនាញ ឬត្រូវធ្វើការងារដើម្បីជីវភាព រួចមកបន្តការសិក្សាជាបន្តបន្ទាប់។ “ដូច្នេះសន្និសីទនេះ នឹងជូនជាព័ត៌មាន ក៏ដូចជាតម្រង់ឲ្យពួកគាត់ មើលឃើញខ្លួនគាត់ឲ្យកាន់តែប្រសើរឡើង”។
លោក គឹម អឿន នាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានចាត់ទុកការផ្តល់ការប្រឹក្សានេះ គឺមានសារសំខាន់បំផុតទាំងអ្នកជាប់បាក់ឌុប និងអ្នកធ្លាក់បាក់ឌុប។ មានការយល់ច្រឡំ ដ៏ធំមួយ ដែលថា ការធ្លាក់បាក់ឌុប ធ្វើឲ្យគ្រួសារបាក់មុខមាត់។ ការជាប់ឬធ្លាក់បាក់ឌុបមិនមែនជារនាំង ធ្វើឲ្យយើងមិនអាចបន្តការសិក្សាបាននោះទេ។ លោកថា យុវជនអាចរៀនបរិញ្ញាបត្ររង ឬចាប់យកជំនាញបច្ចេកទេសដែលបានផ្តល់នូវប្រាក់ចំណូល ឬការងារល្អជាងអ្នកជាប់បាក់ឌុប ឬចប់សញ្ញាបត្របរិញ្ញាបត្រក៏ថាបាន។ “តម្រូវការអ្នកបច្ចេកទេស បច្ចុប្បន្នមានការកើនឡើងជាខ្លាំង។ ទីផ្សារការងារ បច្ចុប្បន្នធំណាស់”។
ទន្ទឹមគ្នាដែរ លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្លឹបអ្នកវិនិយោគទុនកម្ពុជាបានថ្លែងថានេះ គឺជាសញ្ញាល្អមួយ ដែលវិស័យអប់រំ ក្នុងប្រទេសត្រូវបានកែលំអឲ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសកាន់តែមានតម្លៃចំពោះអ្នកជាប់បាក់ឌុបបាននិទ្ទេសល្អ។ ប៉ុន្តែចំពោះអ្នកមិនទាន់ជាប់បាក់ឌុបកុំអស់សង្ឃឹមឲ្យសោះ ព្រោះទីផ្សារការងារកម្ពុជាបច្ចុប្បន្នមិនដូចប៉ុន្មានឆ្នាំកន្លងមកឡើយ។ លោកបានបន្ថែមថា ស្ថានភាពទីផ្សារការងារបច្ចុប្បន្ន ទោះអ្នកគ្មានជំនាញក៏អាចរកការងារបានធ្វើដែរ។ “ដូចនេះឪពុក-ម្ដាយ មិត្តភ័ក្ដិមានតួនាទីសំខាន់ណាស់ ក្នុងការលើកទឹកចិត្តអ្នកទាំងនោះឲ្យខិតខំប្រឹងប្រែង។ កុំបាក់ទឹកចិត្តឲ្យសោះ”។
បេក្ខជន-បេក្ខនារីអាចអញ្ជើញមកទីតាំងវិទ្យាស្ថាន នៅក្បែរវិទ្យាល័យបាក់ទូក ឬអាចទាក់ទងទូរសព្ទលេខ ០១៦ ៥០០ ៩៩០,០១០ ៩១០ ៧៧៧ និងមាន៤ ខ្សែផេ្សងទៀត ដែលអាចទាក់ទងរាល់ម៉ោងធ្វើការ៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!