ឌុច លីដា ស្ទុះខ្លាំងក្នុងឆ្នាំ ២០១៤!
ឌុច លីដា កំពុងស្ទុះខ្លាំងក្នុងទីផ្សារភាពយន្ត នាឆ្នាំ ២០១៤ បន្ទាប់ពីបានបង្ហាញខ្សែភាពយន្តធំៗ ៤ក្នុងពេលតែមួយ។
ប្រការធ្វើឱ្យនាងមានសន្ទុះទីផ្សារខ្លាំង ព្រោះទើបតែថតចប់រឿងភាគខ្នាតធំឱ្យ CTN “ដំរីមរកត” ជាមួយតួសិង្ហបុរី “ស្បែកគង់” ប្រើទុនជិត ៧០ ម៉ឺន ដុល្លារ កំពុងទទួលប្រជាប្រិយភាព។ ពេលនេះ ឌុច លីដា បានឆកតំណែងតួឯកថ្មីទៀតក្នុងរឿង វិញ្ញាណសងសឹក ប្រើទុនខ្ទង់សែនដុល្លារ។
ខ្សែភាពយន្តថ្មី វិញ្ញាណសកសឹក ទើបក្រុងពាលី រួចត្រៀមនឹងចេញថតក្នុងដើមខែកញ្ញានេះ។ នាងត្រូវសម្ដែងតួឯកជាមួយតារាប្រុសវ័យក្មេង ណាខុន ដែលជាស្នាដៃរបស់ផលិតកម្ម I- Friend Entertainment ប្រើទុន ២០ ម៉ឺន ដុល្លារ។
ឌុច លីដា ក្នុងកម្មវិធីសិល្បៈកាលពីពេលកន្លងទៅ
តារាវ័យ ២២ ឆ្នាំ រូបនេះ មានមោទនភាពជាខ្លាំងចំពោះខ្លួនឯងដោយបានសម្ដែងរឿងផ្ទួនៗគ្នាក្នុងឆ្នាំ២០១៤។ នាងនិយាយថា៖ “គ្មានអ្វីក្រៅពីសប្បាយចិត្តទេបង ខ្ញុំក៏មិននឹកស្មានដល់ចឹងដែរ តែនេះជាអ្វីដែលខ្ញុំប៉ងក្នុងជីវិត”។
ឌុច លីដា បន្តថា ខ្សែភាពយន្តទើបចុះកុងត្រាថ្មីនឹងបញ្ចប់ការថត នាអំឡុងខែ វិច្ឆិកា- ធ្នូ ហើយត្រៀមនឹងដាក់បញ្ចាំងក្នុងឆ្នាំ ២០១៤ តែម្ដង។
នៅពេលចោទសួរថាតើ ការហ៊ានថតស្រាតដូចនៅក្នុងឈុតរឿង ស្បែកគង់ ឬយ៉ាងណាទើបធ្វើឱ្យ ឌុច លីដា ឆកបានតំណែងជាបន្តបន្ទាប់ក្នុងឆ្នាំ ២០១៤។ តារាមានប្រភពនៅភ្នំពេញខាងលើមិនធ្វើអត្ថាធិប្បាយទេ ដោយនាងបង្វែរសំនួរទៅសួរផលិតករដែលជាអ្នកជ្រើសរើស។
ក៏ប៉ុន្តែតារាសម្ដែងបោះជំហានចូលសិល្បៈឆ្នាំ ២០០៩ អះអាងថា ការទទួលតំណែងតួឯកក្នុងរឿង វិញ្ញាណសងសឹក កាលពីពេលថ្មី មកពីខ្លួនមុខស្រដៀងនឹងខ្មោចទើបផលិតករជ្រើសរើស។
ក្រៅតែពីការថតខ្សែភាពយន្តខាងលើ ឌុច លីដា លើកឡើងថា នៅមានស្ប៉ត ពាណិជ្ជកម្ម និង ខ្សែភាពយន្តមួយចំនួនទៀតត្រៀមនឹងបង្ហាញក្នុងឆ្នាំ ២០១៤ ឬ ឆ្នាំ ២០១៥ ខាងមុខ។
មកទល់នឹងពេលនេះ ឌុច លីដា បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តបាន ៥ រឿងមកហើយ។ ចាប់តាំងពីបោះជំហានចូលសិល្បៈកាលពីចុងឆ្នាំ ២០០៩ មក នាងមិនធ្លាប់បានថតខ្សែភាពយន្តបានច្រើន និង ល្បីៗដូចឆ្នាំ ២០១៤ នោះឡើយ។
ខ្សែភាពយន្ត ស្បែកគង់” ដែលនាងហ៊ានថតឈុតស្រាតទល់មុខនឹង អ៊ុន សិទ្ធា ទទួលបានការគាំទ្រ និង ល្បីជាខ្លាំងក្នុងឆ្នាំ ២០១៤៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!