ឃើញ​តារា​ចម្រៀង​រក​​​​លុយ​ចូល​​ទាំង​ ​ពាន់ ម៉ឺន​ដុល្លារ តិច​​ច្រឡំ​ថា ​បាន​ទាំង​អស់​ទៅ!

 
 

កុំ​ឃើញ​តារា​ចម្រៀង​ល្បីៗ​​មួយ​ចំនួន​រក​ចំណូល​ក្នុង​មួយ​ខែ​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​ ពី​ការ​ច្រៀង​​ ពួកគេ​មិន​ទទួល​បាន​ចំណូល​ទាំង​អស់​ទេ។ ចំណូល​មួយ​ចំនួន​​ត្រូវ​ចែក​ឱ្យ​ផលិតកម្ម​នៅ​ពេល​ពួកគេ​ចុះ​កុងត្រា​ច្រៀង​ឱ្យ​ផលិតកម្ម​ណា​មួយ។

គោលការណ៍​ក្នុង​ផលិតកម្ម​នីមួយៗ​​ មាន​លក្ខខណ្ឌ​ផ្សេង​ពី​គ្នា ផលិតកម្ម​ខ្លះ យក​ ១០​ ភាគរយ ខ្លះ​ទៀត​យក ២០​ ទៅ​ ៣០​ ភាគរយ ពេល​​ពួកគេ​ចេញ​ច្រៀង​តាម​កម្មវិធី​នៅ​ភ្នំពេញ​ ឬ​ តាម​បណ្ដា​ខេត្ត​នានា។

អ្នក​ចាត់​ការ​ទូទៅ​​​ផលិតកម្ម Diamond Music នាង សឿន សុខ​លីន និយាយ​ថា​ ពេល​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​​របស់​ខ្លួន​ចេញ​​ទៅ​ច្រៀង​នៅ​ខាង​ក្រៅ​ត្រូវ​ផ្ដល់​ចំណូល​​មួយ​ចំណែក​ត្រឡប់​មក​ឱ្យ​ផលិតកម្ម​វិញ ក៏ប៉ុន្តែ​កញ្ញា​អះអាង​ថា​ ចំណូល​នោះ​មិន​ជា​ច្រើន​ទេ គឺ​តិច​តួច​​ ប៉ុណ្ណោះ។

សុខ​លីន បញ្ជាក់​ដូច្នេះ៖”ភាគ​រយ​ក្រុមហ៊ុន​ប៉ុន្មាន តារា​ចម្រៀង​ប៉ុន្មាន​ខ្ញុំ​និយាយ​ថា​ទេ​បង ព្រោះ​ជា​គោលការណ៍​​ក្រុមហ៊ុន តែ​ខ្ញុំ​ថា​​មិន​ជា​​ច្រើន​ទេ​​សម្រាប់​​ផលិតកម្ម​ទទួល​បាន​​​គឺ​តិច​តួច​បំផុត”។

ដោយ​ឡែក​អ្នក​ចាត់​ការ​ទូទៅ​​របស់​ផលិតកម្ម​ សាន់ដេ​​ លោក ឡាយ សុក​ចំរើន ក៏​​មិន​បង្ហើប​ឱ្យ​ដឹង​ដែរ ចំពោះ​​ការ​បែង​ចែក​ភាគរយ រវាង​​ផលិតកម្ម និង ​តារា​ចម្រៀង​ពេល​ចេញ​ច្រៀង​កម្មវិធី​ផ្សេងៗ។

លោក​គ្រាន់​តែ​​និយាយ​ដោយ​​ខ្លី​ថា៖ “យាយ​ទៅ​ខ្ញុំ​មិន​អាច​​បង្ហើប​​បាន​តែ​ម្ដង គោលការណ៍​ថ្នាក់​លើ​គាត់​ដាក់​មក​ចឹង”។

បើ​ទោះ​ជា​​អ្នក​ចាត់​ការ​ទូទៅ​ទាំង​ពីរ​មិន​បាន​​​ប្រាប់​ឱ្យ​ដឹង​ពី​​ការ​បែងចែក​ភាគរយ​រវាង​តារា​ចម្រៀង និង​ ផលិតកម្ម​ក៏​ដោយ​ចុះ ​តារា​ចម្រៀង​កំពុង​ល្បី​ឈ្មោះ​ក្នុង​ស្រទាប់​មិត្ត​យុវវ័យ​និយាយ​​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា៖ ​”ខ្ញុំ​មិន​ដឹង​តារា​ផ្សេង​គេ​ម៉េច​ទេ សម្រាប់​ខ្ញុំ​ផលិតកម្ម​កាត់ ​១៥ ​ទៅ​២០​ ភាគ​រយ ពេល​ខ្ញុំ​​ច្រៀង​​កម្មវិធី​នៅ​ខាង​ក្រៅ”។

តារា​ចម្រៀង​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​បន្ត​ថា​ការ​កាត់​ចំណូល​១៥ទៅ​២០​​ភាគរយ​ពី​សំណាក់​ផលិតកម្ម​​ច្រើន​បន្តិច​ក្ដី​ ក៏ប៉ុន្តែ​មិន​មាន​អ្វី​ជា​បញ្ហា​ឡើយ ព្រោះ​ផលិតកម្ម​ជួយ​រក​ទីផ្សារ ក៏​ដូច​ជា​ផលិត​ចម្រៀង​ឱ្យ​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​មហាជន។តារា​ចម្រៀង​ទាំង​អស់ ទោះ​ជា​ចុះ​កុងត្រា ឬ​មិន​បាន​ចុះ​កុងត្រា​ក្ដី​ត្រូវ​ចែក​ភាគរយ​ជា​មួយ​ផលិតកម្ម តែ​តិច​ឬ​ច្រើន​អាស្រ័យ​លើ​ការ​ព្រមព្រៀង​គ្នា​រវាង​បុគ្គល និង​ ផលិតកម្ម។ តារា​ចម្រៀង​ល្បីៗ​រក​ចំណូល​ខ្ពស់​ជាង​គេ​ប្រចាំ​​ឆ្នាំ​​នា​ពេល​បច្ចុប្បន្ន​មាន​ដូច​ជា លោក ព្រាប សុវត្ថិ, លោក ខេមរៈ សិរីមន្ត,​  កញ្ញា មាស សុខ​សោភា, កញ្ញា ឱក សុគន្ធ​កញ្ញា និង ​ឆាយ វីរៈយុទ្ធ​ ជា​ដើម៕

ប្រពភ: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម