ទឹក​ចិត្ត​ អេ ភូថង និង​ភរិយា​ ទោះ​ខ្វះ​យ៉ាង​ណា ក៏​ឆ្លៀត​​​យក​​អំណោយ​តិច​តួច​​ចែក​ដល់​កុមារ​​ក្រី​ក្រ​

 
 

អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ អេ ភូថងនិង​ភរិយា​បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​កុមារ​​ក្រី​ក្រ​នៅ​​​ម្ដុំបុរី II ភូមិដំណាក់​ត្រយឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ​កាល​ពី​ល្ងាច​ម្សិល​មិញ។

អ្នក​ស្រី សាំង សុម៉ាលី ភរិយា​របស់​លោក អេ ភូថង និង​ជា​​ចៅ​ក្រម អាជ្ញា​កណ្តាល​បាន​ឲ្យ​ដឹង​ថា អំណោ​យ​​ដែល​យក​ទៅ​ចែក​ជូន​ដល់​កុមារ​ក្រី​ក្រ​នេះ​គឺ​​​​សម្ភារៈ​សិក្សា​ដូច​ជា​ ខោអាវ កាតាប សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប សំលៀកបំពាក់កីឡា។ «​យើង​​​បាន​យក​អំណោយ​​​តិច​តូច​​ចែក​ដល់​​កុមារ​ក្រី​ក្រ​​ចំនួន​៣០នាក់ ក្នុងនោះ​ក្មេង​ស្រី​ជាង​១០នាក់​»។

​ការ​យក​អំណោយ​​ទៅ​ចែក​ដល់​កុមារ​​ក្រី​ក្រ​​នេះ​គឺ​មាន លោក អេភូថង និង​ភរិយា​ ព្រម​ទាំង​​ជន​បរទេស៥នាក់​ទៀត​ក្នុងនោះប្រធានអង្គការ២នាក់ និងភ្ញៀវ​៣​នាក។ លោក អេ ភូថង ​សព្វ​ថ្ងៃ​នេះ​ក្រៅ​ពី​អាជីព​​ជា​​គ្រូ​បង្វឹក​ លោក​ជា​​​ឯកអគ្គររាជ​ទូត​សុឆន្ទៈ​របស់​​អង្គការ​ Voice ​ដែល​ធ្វើ​ការ​​ទៅ​លើ​​ការ​​គាំពារ​​កុមារ​ខ្សត់ខ្សោយ​​​និង​កុមារ​រង​​ការ​ រំលោភ​បំពាន​នៅ​កម្ពុជា ហើយ​​ទាំង​ប្តី​ប្រពន្ធ​ក៏​មាន​ចិញ្ចឹម​កុមារ​ក្រី​ក្រ​​១០​នាក់​ផង​ដែរ៕


អេ ភូថង និង​កុមារី


សាំង សុម៉ាលី និងកុមារា


ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម