គង់ សុធារិទ្ធិ កំពុងធ្វើគំរូមួយដល់អ្នកសិល្បៈ
លោក គង់ សុធារិទ្ធិ កំពុងធ្វើជាគំរូមួយសម្រាប់អ្នកសិល្បៈផ្សេងទៀត ដោយព្យាយាមកៀរគរអ្នករួមអាជីព ឲ្យចូលរួមតាមលទ្ធភាពផ្ដល់ជាវិភាគទានជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលជាផ្នែកមួយសំខាន់ ដើម្បីជួយកុមារកម្ពុជាមករកសេវាកម្មព្យាបាលនៅទីនេះ។
លោក សុធារិទ្ធិ ប្រាប់ថា ៖ “រឿងសប្បុរសធម៌នេះមិនអាចបង្ខំបានទេ ខ្ញុំចង់ឲ្យអ្នកសិល្បៈទាំងអស់មានទឹកចិត្ត និងចូលរួមជាមួយយើង ហើយនេះក៏ជាគោលការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផាដែរ”។
មន្ត្រីក្រសួងវប្បធម៌ខាងលើឲ្យដឹងថា រយៈពេលចុងក្រោយ ខ្លួនបានប្រមែប្រមូលអ្នកសិល្បៈមួយចំនួន ដើម្បីចូលរួមក្នុងសកម្មភាពនេះ ហើយពូកគេ ត្រូវចូលរួមសម្ដែងនៅក្នុងការប្រគំតន្ត្រីសប្បុរសធម៌ ដែលរៀបចំឡើងដោយក្រុមនិស្សិតសាកលវិទ្យាល័យន័រតុន នៅថ្ងៃទី ៨-៩ ខែ កញ្ញាខាងមុខនេះ ទៀតផង។
តារារូបនេះ អះអាងថា ថវិកាទាំងស្រុងបានវិភាគទានរបស់អ្នកសិល្បៈ និង បានពីការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីសប្បុរសធម៌ខាងលើ ត្រូវយកទៅប្រគល់ដល់មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់តាមរយៈអ្នករៀបចំកម្មវិធី។
យ៉ាងណាក្ដី ម្ចាស់បទ “តាមបង” រូបនេះបន្ថែមថា រូបគេកំពុងស្វែងរកការចូលរួមបន្ថែមទៀតពីអ្នករួមអាជីព និង សប្បុរសជននានា ដែលចាប់អារម្មណ៍លើរឿងសប្បុរសធម៌មួយនេះ។ ទង្វើបែបនេះមិនមែនសំដៅលើតែមន្ទីរពេទ្យគន្ធបុប្ផានោះទេ ប៉ុន្តែនៅមានផ្នែកផ្សេងៗទៀត តម្រូវឲ្យមានការចូលរួមពីអ្នកសិល្បៈ និង មហាជននានា។
តារាទាំងអស់ អាចធ្វើរឿងសប្បុរសធម៌នៅក្នុងផ្នែកផ្សេងទៀតក៏បានដូចជា ជួយជនក្រីក្រ កុមារកំព្រា ជនពិការជាដើម មិនចាំបាច់តែមន្ទីរពេទ្យនោះទេ។ សុធារិទ្ធិ សង្ឃឹមថា អ្នកទាំងអ្នកសិល្បៈ និងអ្នកគាំទ្រសិល្បៈចូលរួមជាបន្តទៀត ដោយសប្បាយរីករាយទាំងអស់ក្នុងរឿងសប្បុរសធម៌ ក្នុងសង្គមកម្ពុជា។
“ខ្ញុំចង់ឲ្យប្រជាពលរដ្ឋមើលឃើញថា អ្នកសិល្បៈមិនមែនសុទ្ធតែអាក្រក់ដូចការគិតរបស់បងប្អូនមួយចំនួននោះទេ តែក៏មានអ្នកសិល្បៈជាច្រើន ដែលគេបានធ្វើល្អ ចូលរួមចំណែកក្នុងសង្គមយើង ជាក់ស្ដែងលើកនេះ ជាដើម”៕
ប្រភព:sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!