Super Junior ចេញ​បទ​ថ្មី​ហើយ ក្រោយ​ស្ងប់ស្ងាត់​អស់​រយៈ​ពេល ២​ឆ្នាំ

 
 

ក្រុម​ចម្រៀង​បុរស​ល្បីល្បាញ​របស់​កូរ៉េ​ខាង​ត្បូង Super Junior បាន​ចេញ​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​ខ្លួន​ហើយ បន្ទាប់​ពី​ស្ងប់​ស្ងាត់​អស់​រយៈ​ពេល​ជាង ២​ឆ្នាំ។
“MAMACITA” គឺ​ជា​ចំណងជើង​​អាល់ប៊ុម​ថ្មី​ទី​៧​​របស់ Super Juniorដែល​នឹង​មាន​ចេញ​លក់​លើ​ទី​ផ្សារ​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ខាង​មុខ​នេះ ក៏​ប៉ុន្តែ​អ្នក​គាំទ្រ​អាច​ស្ដាប់​ និង​ទស្សនា​ក្បាច់​រាំ​ថ្មី​ៗ​របស់​ពួក​គេ​បាន​ហើយ​ ដោយ​វីដេអូ​ចម្រៀង​បទ “MAMACITA” ទើប​តែ​ចេញ​នៅ​លើ​ Youtube នៅ​រសៀល​នេះ​តែ​ម្ដង។ សម្រាប់​ការ​ត្រលប់​មក​វិញ​លើក​នេះ Super Junior មាន​សមាជិក​ចំនួន ១០​នាក់​ រួម​ទាំង​ប្រធាន​ក្រុម Leeteuk ដែល​ទើប​តែ​ត្រលប់​មក​ពី​បំពេញ​កាតព្វកិច្ច​យោធា កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។
​ជាមួយ​គ្នា​នឹង​ការ​ចេញ​អាល់ប៊ុម​ថ្មី​នេះ Super Junior នឹង​ចាប់​ផ្ដើម​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក​របស់​ខ្លួន ចាប់​ពី​ខែ​កញ្ញា ក្នុង​ប្រទេស​មួយ​ចំនួន ដូច​ជា ចិន​ ជប៉ុន និង​ថៃ​ជា​ដើម។
ចង់​ដឹង​ថា​​បទ​ថ្មី “MAMACITA” របស់​ពួក​គេ មាន​បទ​ភ្លេង ក៏​ដូច​ជា​ក្បាច់​រាំ​ទាក់ទាញ​យ៉ាង​ណា​នោះ​ សូម​ទស្សនា​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖
រូបភាព​ពី​អាល់ប៊ុម “MAMACITA”៖


ប្រភព៖ Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម