លោកយាយចាស់ជាងគេលើលោក វ័យ១២៧ឆ្នាំ ប្រាប់ថាសូកូឡាធ្វើឲ្យអាយុវែង
លោកយាយជនជាតិម៉ិកស៊ីកូ វ័យ ១២៧ឆ្នាំម្នាក់ ដែលត្រូវបានគេចាត់ទុកថាជាមនុស្សចាស់ជាងគេបំផុតលើលោក បានអះអាងថាសូកូឡា គឺជាមូលហេតុដែលជួយឲ្យលោកយាយមានអាយុវែង។ លោកយាយ Leandra Becerra Lumbreras កើតនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ១៨៨៧ មានន័យថានៅក្នុងសង្គ្រាមលោកទី១ លោកយាយមានអាយុ ២៧ ឆ្នាំទៅហើយ។
លោកយាយ Lumbreras បាននិយាយថាសូកូឡា គឺជាកូនសោដែលធ្វើឲ្យលោកយាយមានអាយុដល់ទៅ ១២៧ឆ្នាំ។ លោកយាយបានបន្ថែមទៀតថា “ការងារ” ក៏ជាអាថ៌កំបាំងមួយដែលធ្វើឲ្យរស់បានដល់ពេលនេះដែរ។
ចំណែកចៅស្រី វ័យ៤៣ឆ្នាំរបស់លោកយាយ ឈ្មោះ Miriam Alvear ក៏បាននិយាយឲ្យដឹងដែរថា “លោកយាយគឺជាមនុស្សតស៊ូនឹងការងារ។ គាត់នៅតែដេរប៉ាក់ និងត្បាញរហូតដល់អាយុ ១២៥ឆ្នាំ ទើបឈប់។ គាត់មិនដែលសម្រាកពីការងារឡើយ”។
លោកយាយ Lumbreras គឺជាវីរនារីម្នាក់ ដែលចូលរួមវាយប្រយុទ្ធក្នុងការធ្វើបដិវត្តប្រទេសម៉ិកស៊ីកូពីឆ្នាំ ១៩១០ ដល់ ១៩១៧។ ពេលនោះ លោកយាយបានធ្វើជាមេដឹកនាំ “Adelitas” ជាក្រុមស្ត្រីដែលទៅធ្វើសង្គ្រាមក្នុងសមរភូមិជាមួយប្ដី។
ជីវិតរស់នៅយូរអង្វែងបែបនេះ ទុក្ខសោកក៏មានច្រើនដែរ។ ក្នុងរយៈពេល ១២៧ឆ្នាំមកនេះ លោកយាយបានបាត់បង់កូនទាំង ៥នាក់ និងចៅប្រហែល ២០នាក់។ កូនដែលស្លាប់ក្រោយគេ គឺនៅឆ្នាំ ២០១៣ ក្នុងវ័យ ៩០ឆ្នាំ។ ទោះយ៉ាងណា លោកយាយនៅមានចៅទួត ៧៣នាក់ និងចៅលួត ៥៥នាក់ទៀត។ ពេលនេះ អាជ្ញាធរម៉ិកស៊ីកូកំពុងធ្វើសំបុត្រកំណើតថ្មីឲ្យលោកយាយ ក្រោយពេលសំបុត្រកំណើតចាស់បានបាត់បង់កាលពី ៤០ឆ្នាំមុន៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!