កែវ វាសនា ខែ​ភ្លៀង​១​យប់​ទា​ថ្លៃ​ ៨០០ ទៅ ១០០០ ​ដុល្លារ

 
 

ចូល​ដល់​រដូវ​វស្សា​មាន​ភ្លៀង​ផ្គរ​​យ៉ាង​ណា​ក្ដី មិន​បាន​ធ្វើ​ឲ្យ​ទីផ្សារ​សិល្បៈ​របស់ កែវ វាសនា ថមថយ​នោះ​ទេ ខណៈ​រូប​គេ​ត្រូវ​បាន​ភ្នាក់ងារ​អ្នក​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​តាម​បណ្ដា​ខេត្ត​នានា ហៅ​ទៅ​ច្រៀង​​ជា​រឿយៗ​ស្ទើរ​រក​ពេល​សម្រាក​គ្មាន។

វាសនា ប្រាប់​ថា៖ “ទន្ទឹម​ចម្រៀង​នោះ យើង​ក៏​ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ពូក​គាត់​ដែរ ១​យប់ ខ្ញុំ​យក​ថ្លៃ​ ៨០០ ដុល្លារ ទៅ​ ១០០០ ​ដុល្លារ​អីហ្នឹង ជួន​កាល​ចុះ​ជាង​ហ្នឹង​ទៀត បើ​អ្នក​មើល​តិច…(ស)”។

វាសនា ប្រាប់​​ Sabay បន្ដថា ភាគ​ច្រើន ​នៃ​កម្មវិធី​ទាំង​នោះ មិន​បាន​បើក​ឲ្យ​ចូល​ទស្សនា​ ដោយ​សេរី​នោះ​ទេ ព្រោះ​រៀបចំ​ឡើង​ជា​លក្ខណៈ​ឯកជន និង ​តម្រូវ​ឲ្យ​ទិញ​សំបុត្រ​ចូល​ទស្សនា។ ប្រការ​នេះ​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ទស្សនា​មិន​ទៀងទាត់ ជួន​កាល​អាច​មាន​អ្នក​ចូល​ទស្សនា​តិចតួច និង​ ជួន​កាល​ទៀត​​អាច​មាន​មនុស្ស​ចូល​មើល​ច្រើន អាស្រ័យ​លើ​យុវវ័យ​ជា​អ្នក​គាំទ្រ​តាម​តំបន់​នីមួយៗ។ នេះ​ជា​ដើម​ចម​នាំ​ឲ្យ​តម្លៃ​ខ្លួន​របស់​គេ​ត្រូវ​ប្រែប្រួល​ទៅ​តាម​ហ្នឹង។ វាសនា និយាយ​បន្ថែម។

ម្យ៉ាង​ទៀត ម្ចាស់​បទ “នឹក​អូន​ឡើង​គ្រុន” ខាង​លើ​បន្ថែម​ថា រូប​គេ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ភ្នាក់ងារ​​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ប្រមាណ ​១០​ ឆាក​ផ្សេង​គ្នា​ឯ​ណោះ។ វាសនា អះអាង​ថា ស្ប៉នស័រ​ទាំង​នោះ នឹង​ធ្វើ​ការ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​កាន់​រូប​គេ ប្រសិន​បើ​ចង់​ឲ្យ​ឡើង​ច្រៀង​ក្នុង​ការ​ប្រគំ​តន្ត្រី​ណា​មួយ។


ងាក​មក​ការងារ​ក្នុង​ផលិតកម្ម​សាន់ដេ​វិញ វាសនា ឲ្យ​ដឹង​ថា ភាគី​ផលិតកម្ម​កំពុង​រង់ចាំ​រូប​គេ ដើម្បី​ចេញ​អាល់ប៊ុម​ថ្មី​រួម​គ្នា​ជាមួយ​តារា​ចម្រៀង​ជួរ​មុខ​នៅ​ក្នុង​ផលិតកម្ម​រួមទ្រនំ ប៉ុន្តែ ​ក៏​ត្រូវ​សុំ​ការ​យោគយល់ ខណៈ​ខ្លួន​មាន​ការ​មមាញឹក​នៅ​តាម​ខេត្ត​មិន​ទាន់​ដក​ខ្លួន​រួច​នៅ​ឡើយ​ទេ។ វាសនា នឹង​ត្រៀម​ខ្លួន សម្រាប់​ការ​ចេញ​បទ​ចម្រៀង​ថ្មីៗ ​ក្នុង​ពេល​ឆាប់ៗ ​ខាង​មុខ​នេះ។

វាសនា បញ្ជាក់​ថា៖ “បើ​ខ្ញុំ​គិត​តែ​ពី​ដើរ​ច្រៀង​ឲ្យ​ឯកជន ហើយ​មិន​ច្រៀង​ឲ្យ​ផលិតកម្ម គឺ​ មិន​សម​នោះ​ទេ។ ម្យ៉ាង​ទៀត ប្រសិន​បើ​គ្មាន​បទ​ថ្មី​ចេញ​ទេ ក៏​គ្មាន​នរណា​គេ​ហៅ​ទៅ​ច្រៀង​ដែរ”៕

ប្រភព:sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម