Taylor Swift ទទួល​បាន​តំណែង​ធំ​ក្នុង​កម្មវិធី “The Voice” រដូវ​កាល​ថ្មី

 
 


តារា​ចម្រៀង​អាមេរិក​វ័យ ២៤​ឆ្នាំ Taylor Swift ទើប​តែ​ទទួល​បាន​តំណែង​ថ្មី​មួយ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង “The Voice” ​អាមេរិក​ គឺ​តំណែង​ជា​អ្នក​ផ្ដល់​ដំបូន្មាន​ (Adviser) សម្រាប់​បេក្ខជន​ទាំង​អស់ ក្នុង​រដូវ​កាល​ទី​៧​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន​US Weekly។
ជំនួស​តំណែង​តារា​ចម្រៀង Chris Martinកាល​ពី​រដូវ​កាល​ទី​៦ Swift មាន​តួនាទី​ផ្ដល់​ដំបូន្មាន​សម្រាប់​បេក្ខជន​ទាំង ៤​ក្រុម ពី​លើ​គ្រូ​បង្វឹក​ប្រចាំ​ក្រុម​នីមួយ​ៗ​រួម​មាន Adam Levine, Blake Shelton, Gwen Stefani និង Pharrell Williams។ Taylor Swift នឹង​ប្រាប់​ពី​គន្លឹះ​ពិសេស​ៗ​សម្រាប់​បេក្ខជន​នីមួយ​ៗ ដើម្បី​បាន​ក្លាយ​ជា​តារា​ចម្រៀង​ជោគជ័យ។
ប្រភព​ផ្ទៃ​ក្នុង​មួយ​បាន​ប្រាប់​សារព័ត៌មាន US Weekly ថា “Taylor គឺ​ជា​មនុស្ស​ដែល​ស្រួល​ធ្វើ​ការ​ជាមួយ​ណាស់។ នាង​មាន​យោបល់​ឆ្លើយ​តប​ល្អ​ៗ​ចំពោះ​បេក្ខជន​នីមួយ​ៗ។ នាង​ពិត​ជា​អ្នក​ផ្ដល់​ដំបូន្មាន​ដ៏​ល្អ​មែន”។
​កម្មវិធី “The Voice” អាមេរិក​រដូវ​កាល​ទី​៧ នឹង​មាន​ចាក់​ផ្សាយ​លើ​ស្ថានីយ​ទូរទស្សន៍ NBC ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា នេះ​ត​ទៅ គឺ​រយៈ​ពេល​ជាង​ ១​ខែ​មុន​ពេល​អាល់ប៊ុម​ថ្មី​របស់​ Taylor Swift “1989” ចេញ​លក់​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ៕
ប្រភព៖ Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម