សារ៉ាយ សក្ខណា មាន​ទម្ងន់ ៣ ​ខែ នៅ​អាមេរិក!

 
 


អតីត​តារា​សម្ដែង​ល្បី​ឈ្មោះ សារ៉ាយ សក្ខណា មាន​ទម្ងន់ ៣ ​ខែ ​ហើយ​មក​ទល់​​ពេល​នេះ បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​នឹង​បុរស​ជា​អាណិកជន អាមេរិក​កាល​ពី​ចុង​ឆ្នាំ​ ២០១៣។
អ្នក​ស្រី ចាប ផាត់​​សម្ផស្ស ត្រូវ​ជា​ម្ដាយ ​បាន​និយាយ​ថា៖ “កូន​ខ្ញុំ​ទម្ងន់​បី​ខែ​ហើយ ខ្ញុំ​អរ​ណាស់​ដែល​​បាន​​ចៅ​ដូច​​គេ”។
កូន​ក្នុង​ផ្ទៃ​នោះ​មិន​ទាន់​ដឹង​ថា ​ជា​ស្រី ឬ​ប្រុស​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​អះអាង​ថា​កូន​ស្រី​របស់​ខ្លួន​មាន​សុខ​ភាព​ល្អ​ជា​ធម្មតា មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ឡើយ។
អានអត្ថបទ៖ មើល សក្ខណា ស្រក់​ទឹក​ភ្នែក​អួល​ដើម​ក និយាយ​ស្ទើរ​មិន​​រួច​ ក្នុង​​មង្គលការ​យប់មិញ!
ដោយ​ឡែក​នៅ​ពេល​​​ចោទ​សួរ​ថា​ តើ​ក្រោយ​ពេល​សម្រាល​កូន​រួច​​ សារ៉ាយ សក្ខណា ​អាច​វិល​ត្រឡប់​មក​កាន់​វិថី​សិល្បៈ​វិញ​ដែរ​ឬ​យ៉ាង​ណា។
ម្ដាយ​​ជា​តារា​សម្ដែង​រូប​នេះ​ មិន​ទាន់​ហ៊ាន​បញ្ជាក់​នៅ​ឡើយ​ទេ ដោយ​ចាំ​ឱ្យ​កូន​ស្រី​សម្រាល​កូន​រួច​សិន។
អានអត្ថបទ៖ សារ៉ាយ សក្ខណា ស្លៀក​ឈុត​១ម៉ឺន​ដុល្លារ​ទទួល​​ភ្ញៀវជិត ២០០០នាក់
សារ៉ាយ សក្ខណា បាន​​រៀប​អាពាហ៍ពិពាហ៍​​កាល​ពី​ចុង​ឆ្នាំ ​២០១៣​ កន្លង​ទៅ​ជា​មួយ​បុរស​អាណិកជន​ អាមេរិក ដោយ​មាន​មិត្ត​សិល្បករ សិល្បការិនី​ជា​ច្រើន​នាក់​ចូល​រួម​ផ្ដល់​ពរជ័យ។
ក្រោយ​រៀប​ការ​រួច​តារា​សម្ដែង​ល្បី​ឈ្មោះ​ខាង​លើ​​ចេញ​ទៅ​រស់​នៅ​លើ​ទឹក​ដី​អាមេរិក​រហូត ហើយ​ទើប​ពេល​នេះ​ដំណឹង ​នៃ​ការ​មាន​ផ្ទៃ​ពោះ​ត្រូវ​បាន​បញ្ចេញ​ដោយ​ម្ដាយ​នាង៕

ប្រភព៖ Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម