ផ្សារ​ទំនើប Aeon ទាក់ចិត្ត​យុវតី​ពី​កូរ៉េ​មក​លេង​ស្រុក​ខ្មែរ​នៅ​វិស្សមកាល

បាន វឌ្ឍនា ជា​យុវតី​ខ្មែរ​ដ៏​កម្រ​មួយ​រូប ដែល​ទទួល​បាន​អាហារូបករណ៍​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ព័ត៌មានវិទ្យា​នៅ​ប្រទេស​កូរ៉េ។ បន្ទាប់​ពី​សិក្សា​.... ">
 
 

បាន វឌ្ឍនា ជា​យុវតី​ខ្មែរ​ដ៏​កម្រ​មួយ​រូប ដែល​ទទួល​បាន​អាហារូបករណ៍​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ព័ត៌មានវិទ្យា​នៅ​ប្រទេស​កូរ៉េ។ បន្ទាប់​ពី​សិក្សា​បាន​មួយ​រយៈ យុវតី​រូប​នេះ​កំពុង​រៀប​គម្រោង​មក​លេង​ស្រុក​កំណើត​នៅ​អំឡុង​ខែ​ធ្នូ​ខាង​មុខ​នេះ ​ស្រប​ពេល​ជា​​រដូវ​វិស្សមកាល​រដូវ​រងា​ដែល​និស្សិត​សិក្សា​ត្រូវ​ឈប់​សម្រាក។

បាន វឌ្ឍនា ដែល កំពុង សិក្សា អនុបណ្ឌិត ព័ត៌មានវិទ្យា នៅ កូរ៉េ
ក្នុង​ដំណើរ​កម្សាន្ត​មក​លេង​ស្រុក​កំណើត ក្រៅ​ពី​ចង់​មក​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ កញ្ញា​ក៏​​ចង់​ទៅ​​កម្សាន្ត​ផ្សារ Aeon ក្រោយ​ពេល​ល្បី​ថា​ផ្សារ​ទំនើប​មួយ​នេះ​កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី ជាពិសេស​នៅ​លើ​បណ្តាញ​សង្គម Facebook ក៏​មាន​ការ​ល្បី​តៗ​គ្នា។
បាន វឌ្ឍនា បាន​ឲ្យ​ដឹង​ថា ដោយសារ​នៅ​អំឡុង​ខែ​ធ្នូ​ខាង​មុខ​នេះ ជា​រដូវ​វិស្សមកាល​រដូវ​រងា​នៅ​កូរ៉េ ហើយ​ដែល​និស្សិត​នានា​មាន​ឱកាស​ឈប់​សម្រាក ដូច្នេះកញ្ញា​កំពុង​រៀប​គម្រោង​មក​លេង​ស្រុក​កំណើត។ ក្រៅ​ពី​មាន​បំណង​មក​លេង​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ កញ្ញា​ចង់​ទៅ​លេង​ផ្សារ​ទំនើប Aeon ក្រោយ​ល្បី​ថា ​ផ្សារ​នេះ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី ជាពិសេស​នៅលើ​បណ្តាញ​សង្គម​នានា​ក៏​មាន​ឈូឆរ​ណាស់​ដែរ។
វឌ្ឍនា បាន​ចាកចេញ​ប្រទេស​កម្ពុជា​ទៅ​បន្ត​ការ​សិក្សា​រយៈ​ពេល​ពីរ​ឆ្នាំ​ថ្នាក់​អនុបណ្ឌិត​ជំនាញ​ព័ត៌មានវិទ្យា​នៅ​ប្រទេស​កូរ៉េ​នៅ​អំឡុង​ឆ្នាំ ២០១៣។ កញ្ញា​បាន​ចាកចេញ​អំឡុង​ពេល​ដែល​ផ្សារ​ទំនើប Aeon នៅ​កំពុង​ដំណើរការ​​និង​មិន​ទាន់​សម្ពោធ​នៅ​ឡើយ។
វឌ្ឍនា ថា កញ្ញា​​បាន​ចេញ​ទៅ​​បន្ត​ការ​សិក្សា​នៅ​កូរ៉េ​ ក្នុងអំឡុង​ពេល​ដែល​ផ្សារ​ទំនើប Aeon នៅ​កំពុង​ដំណើរការ​សាង់សង់​នៅ​ឡើយ​។ ​យ៉ាង​ណាក្រោយ​ពេល​ផ្សារ​នេះ​​បើក​សម្ពោធ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​ឃើញ​មាន​ភាព​​ល្បី​​​​ល្បាញ ទើប​ជំរុញ​ចិត្ត​កញ្ញា​ចង់​មក​ទស្សនា​នៅ​អំឡុង​មក​លេង​ស្រុក​ខ្មែរ​នៅ​ពេល​ខាង​មុខ។
វឌ្ឍនា នឹង​បញ្ចប់​ការ​សិក្សា​ទាំង​ស្រុង​នៅ​ឆ្នាំ ​២០១៦។ វឌ្ឍនា​​ជា​យុវតី​ដ៏​កម្រ​មួយ​រូប​ ដែល​​មាន​ឱកាស​អាច​បន្ត​ការ​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​នៅ​ប្រទេស​កូរ៉េ។ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា វឌ្ឍនា​មាន​បំណង​ចង់​បន្ត​ការ​ការងារ​នៅ​តាម​បណ្តា​ក្រុមហ៊ុន IT នៅ​ប្រទេស​​កូរ៉េ ដើម្បី​អាច​​ពង្រឹង​​ចំណេះដឹង​និង​សមត្ថភាព​បន្ថែម​ទៀត មុន​ពេល​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។
ប្រភពៈ Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម