ការងារងាយៗ! ប្រមូលសពអ្នកស្លាប់ដោយអេបូឡា បានប្រាក់ឈ្នួល ១ពាន់ដុល្លារក្នុងមួយខែ
”ពេលដែលខ្ញុំក្រោកឡើងនាពេលព្រលឹម ខ្ញុំបានបួងសួងសុំឲ្យមានកម្លាំង និងមានអារម្មណ៍ធ្វើការ”។ នេះគឺជាសម្ដីរបស់បុរសម្នាក់ឈ្មោះ Sorie Fofana វ័យ ២១ឆ្នាំ ដែលមានការងារជាអ្នកប្រមូលសពអ្នកស្លាប់ដោយមេរោគដ៏សាហាវអេបូឡា។
ការងារដ៏ងាយរបស់បុរសម្នាក់នេះអាចផ្ដល់កម្រៃបានដល់ទៅ ១ពាន់ដុល្លារក្នុងមួយខែ ប៉ុន្តែដូចជាគ្រោះថ្នាក់បន្តិចហើយ ដោយសារមេរោគនេះឆ្លងលឿនណាស់។ មុនពេលបុរសវ័យក្មេងរូបនេះប្រមូលសពនៅរដ្ឋធានី Monrovia ប្រទេសលីបេរីយ៉ា លោកមានមុខរបរជាអ្នកច្នៃម៉ូដអាវយឺត។ លោកបានប្ដូរមកធ្វើការងារដ៏គ្រោះថ្នាក់នេះ ព្រោះវាបានផ្ដល់ប្រាក់ឈ្នួលឲ្យលោកច្រើនជាងការងារមុន។
លោក Fofana បានចូលបម្រើការងារនៅក្រុមមួយ ក្នុងចំណោមក្រុម ៤ទៀតរបស់រដ្ឋាភិបាល ដែលត្រូវបានគេបង្ហាត់យ៉ាងពិសេសឲ្យចេះប្រមូលសពអ្នកស្លាប់ដោយអេបូឡានៅប្រទេសលីបេរីយ៉ា។ ប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ កំពុងរងការវាយប្រហារដ៏ធ្ងន់ធ្ងរពីមេរោគមរណៈ ដោយមានករណីសង្ស័យថាឆ្លងប្រមាណ ១៣០០នាក់ និង៧០០នាក់ផ្សេងទៀតបានស្លាប់៕
ប្រភព:sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!