បវរកញ្ញាមីយ៉ាន់ម៉ារត់គេចខ្លួន ជាមួយនឹង ម្កុដតម្លៃ ១០ ម៉ឺនដុល្លារ
យោងតាមវេបសាយបាងកកប៉ុស្តិ៍ចេញផ្សាយថ្ងៃទី ២៩ ខែសីហា បវរកញ្ញាមីយ៉ាន់ម៉ាម្នាក់ ដែលត្រូវបានគេដកហូតតំណែងរបស់នាងចំពោះ "ចរិកទ្រគោះបោះបោក និងគ្មានភាពស្មោះត្រង់" ចំពោះក្រុមហ៊ុនឧបត្ថម្ភរបស់នាង ត្រូវបានចោទប្រកាន់ថារត់គេចខ្លួនជាមួយនឹងម្កុដអលង្ការតម្លៃ ១០ ម៉ឺនដុល្លាររបស់នាង។
ការចោទប្រកាន់នេះត្រូវបានធ្វើឡើងដោយពួកអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាក្នុងកូរ៉េខាងត្បូង ដែលបានទទួលស្គាល់ថាពួកគេក៏បានជួយចេញលុយថ្លៃវះកាត់ពង្រីកសុដន់ផងដែរ។
មីយ៉ាន់ម៉ាបានចាប់ផ្តើមបញ្ជូនបេក្ខភាពទៅចូលរួមការប្រឡងបវរកញ្ញាអន្តរជាតិជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍កាលពីឆ្នាំ ២០១២។
នាង មេ ម្យ៉ាត នូ (May Myat Noe) ត្រូវបានបំពាក់ម្កុដបវរកញ្ញាពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (Miss Asia Pacific World) ក្នុងទីក្រុងសេអ៊ូលកាលពីខែឧសភាឆ្នាំនេះ។ ប៉ុន្តែយោងតាមលោកដេវីដ គីម (David Kim) នាយកប្រព័ន្ធផ្សព្វផ្សាយសម្រាប់កម្មវិធីប្រកួតបវរកញ្ញាក្នុងកូរ៉េខាងត្បូង បវរកញ្ញាវ័យ ១៨ ឆ្នាំរូបនេះគឺជាការខកបំណងមួយតាំងពីការចាប់ផ្តើមម្ល៉េះ។
យោងតាមវេបសាយកាសែតអនឡាញរបស់មីយ៉ាន់ម៉ា (Eleven Media) នាងបានត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញហើយៗនឹងធ្វើសន្និសីទកាសែតឆាប់ៗនោះ។ ទោះយ៉ាងណា គេមិនច្បាស់ថាធ្វើនៅពេលណានោះទេ។
បន្ទាប់ពីភាពជោគជ័យរបស់នាង ពួកអ្នករៀបចំការប្រឡងបវរកញ្ញា Miss Asia Pacific World បាននិយាយថា ពួកគេបានកំពុងរៀបចំកិច្ចព្រមព្រៀងចុះហត្ថលេខាលើកិច្ចសន្យា និងការថតវីដេអូសម្រាប់នាង។ ប៉ុន្តែលោកគីមបាននិយាយថា ពួកគេក៏ចង់កែរូបសម្រស់របស់បវរកញ្ញាវ័យជំទង់ខ្ពស់ស្រឡះរូបនេះផងដែរ។
លោកបាននិយាយថា "យើងបានគិតថានាងនឹងកាន់តែស្រស់ស្អាត...ដូច្នេះនៅពេលណានាងមកដល់ភ្លាម (កូរ៉េ) យើងនឹងបញ្ជូននាងទៅវះកាត់ពង្រីកកែសុដន់ភ្លែត"។
លោកបាននិយាយថា "វាគឺជាទំនួលខុសត្រូវរបស់យើង" ដោយបន្ថែមថា ក្រុមហ៊ុនឧបត្ថម្ភទាំងនោះជួយចេញលុយថ្លៃវះកាត់ ១០.០០០ ដុល្លារ ដូចដែលពួកគេធ្លាប់ចេញឲ្យជ័យលាភីពីមុនៗដែរ។ ប្រសិនបើនាងមានចម្រុះមិនស្អាត អ៊ីចឹងប្រហែលយើងអាចជួយដល់ការវះកាត់ច្រមុះរបស់នាង ប្រសិនបើនាងចង់។ ប្រសិនបើសុដន់មិនស្អាត អ៊ីចឹងគឺវះកាត់សុដន់"។
លោកគីមបាននិយាយថា បញ្ហាគឺចាប់ផ្តើមពីទីនោះ។ បវរកញ្ញារូបនេះបាននាំម្តាយរបស់នាងមកទីក្រុងសេអ៊ូលសម្រាប់អ្វីដែលគេសន្មត់ថាជាទស្សនកិច្ចរយៈពេល ១០ ថ្ងៃ ប៉ុន្តែទស្សនកិច្ចនេះបានប្រែក្លាយទៅជាបីខែយ៉ាងឆាប់រហ័ស ដោយបង្កើនការចំណាយបន្ថែមដល់ក្រុមអ្នករៀបចំ។
ពួកអ្នករៀបចំបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាង "បានកុហក" និង "មិនដែលគោរពចំពោះស្ថាប័នសំខាន់ (ស្ថាប័នរៀបចំការប្រឡងបវរកញ្ញា), នាយកថ្នាក់ជាតិ, អ្នកចាត់ការ, ប្រព័ន្ធផ្សព្វផ្សាយ ឬ អ្នកគាំទ្រ ដែលបានធ្វើឲ្យនាងក្លាយជាជ័យលាភី"។
លោកគីមបាននិយាយថា នាងមេ ម្យ៉ាតនូត្រូវបានជូនដំណឹងកាលពីដើមសប្តាហ៍នេះថានាងនឹងត្រូវបោះបង់តំណែង និងម្កុដរបស់នាង។ នាងក៏ត្រូវបានផ្តល់ឲ្យនូវសំបុត្រយន្តហោះត្រឡប់ទៅទីក្រុងយ៉ាងហ្គោន ប៉ុន្តែមិនដែលបង្ហាញខ្លួននោះទេ ដោយកាសែត Eleven Media រាយការណ៍ថានាងបានឡើងជិះលើជើងហោះហើរមុនកាលកំណត់មួយ។
លោកគីមបាននិយាយថា នាងបានរត់គេចជាមួយនឹងម្កុដអលង្ការឈ្មោះ Swarovski ដែលមានតម្លៃចន្លោះ ១០ ទៅ ២០ ម៉ឺនដុល្លារ។ លោកបានឲ្យដឹងទៀតថា "គ្រប់គ្នាដឹងថានាងលែងជាបវរកញ្ញាឯកទៀតហើយ ប៉ុន្តែនាងគិតថាដរាបណានាងរក្សាម្កុដនេះ នាងនៅតែជាជ័យលាភី"៕
ប្រភព៖ everyday.com.kh
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
ផ្សព្វផ្សាយពាណិជ្ជកម្ម៖
(មើលទាំងអស់)
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!