ខៃ ប្រសិទ្ធ ប្រកាសចង់យកក្មេងដែលរងការធ្វើទារុណកម្មរឿងលួចផ្លែដូង មកធ្វើជាកូនចិញ្ចឹម
អតីតតារាសម្ដែងទសវត្សរ៍ ៨០ លោក ខៃ ប្រសិទ្ធ បានប្រាប់ពីបំណងចង់យកក្មេងម្នាក់ ដែលត្រូវគេចងស្លាបសេកជ្រមុជក្បាលក្នុងទឹកពាង ដោយសាររឿងលួចផ្លែដូង មកធ្វើជាកូនចិញ្ចឹម។ នៅមុនបង្ហាញពីអារម្មណ៍បែបនេះ លោក ខៃ ប្រសិទ្ធ ក៏បានផ្ដល់ប្រាក់ ១០០ ដុល្លារផងដែរ។
ឆ្លើយឆ្លងតាម Facebook នៅមុននេះបន្ដិច លោក ខៃ ប្រសិទ្ធ បានឲ្យដឹងថា ក្រោយពីលោកបានឃើញរូបភាពក្មេងប្រុសនេះ នៅលើ Facebook លោកស្ទើរស្រក់ទឹកភ្នែក ហើយលោកក៏បានទាក់ទងមកមិត្តភ័ក្ដិរបស់លោក ដើម្បីជួយដល់ក្មេងនោះ។
ទន្ទឹមនឹងគ្នានេះដែរ លោក ខៃ ប្រសិទ្ធ ក៏បានផ្ដល់ប្រាក់ ១០០ ដុល្លារ តាមរយៈ តារាសម្ដែង លោក សាវីន ហ្វីលីប និង ចង់បានក្មេងនេះ ជាកូនចិញ្ចឹមរបស់គាត់។
លោក សាវីន ហ្វីលីប បានប្រាប់ឲ្យដឹងដែរថា ក្រៅពី លោក ខៃ ប្រសិទ្ធ មានមិត្តភ័ក្ដិរបស់លោក២នាក់ផ្សេងទៀតក៏បានជួយទៅក្មេងនោះដែរ ក្នុងនោះ មានលោក Yanara Ou ១០០ ដុល្លារ Geana Vattanna Lay និងលោក ឡាយ វណ្ណយុត្តិ ចំនួន ២០០ ដុល្លារសហរដ្ឋអាមេរិក ។
ឆាប់ខាងមុខនេះ លោក សាវីន ហ្វីលីប នឹងយកប្រាក់ទាំងនោះ ទៅជូនផ្ទាល់ដៃ ដល់ក្មេងម្នាក់នោះ តែម្ដង។ បណ្ដាញសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្មេងប្រុសដែលត្រូវបានគេធ្វើទារុណម្មខាងលើ មានស្រុកកំណើត ស្ថិតក្នុងឃុំ កំពង់ពពិល ស្រុក ពារាំង ខេត្តព្រៃវែង ហើយជនសង្ស័យក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួន ដើម្បីធ្វើការសាកសួរ តាមនីតិវិធី៕
ប្រភព៖ sabay.com.kh
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
ផ្សព្វផ្សាយពាណិជ្ជកម្ម៖
(មើលទាំងអស់)
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!