កុមារីកម្ពុជាដែលឈ្នះការប្រកួតគូរគំនូររថយន្តលំដាប់ពិភពលោកជាអ្នករាជធានីភ្នំពេញ
កាលពីប៉ុន្មានថ្ងៃមុននេះ Sabay បានចុះផ្សាយពីកុមារីកម្ពុជាមួយរូបដែលទទួលរង្វាន់សម្រាប់ការចូលរួមការប្រកួតគូរគំនូររថយន្តក្នុងក្តីស្រមៃនាពេលអនាគតលំដាប់ពិភពលោក ដែលរៀបចំឡើងដោយក្រុមហ៊ុនតូយូតានៅប្រទេសជប៉ុន។
ឥឡូវកុមារីកម្ពុជាដែលទទួលបានរង្វាន់នោះ ត្រូវក្រុមហ៊ុនតូយូតានៅកម្ពុជាបញ្ជាក់ថា មានឈ្មោះ ផា មាលក្សី ជាអ្នករស់នៅរាជធានីភ្នំពេញ។
យ៉ាងណា ក្រុមហ៊ុនតូយូតាបានបញ្ជាក់ថា កុមារីកម្ពុជាដែលឈ្នះរង្វាន់នោះមិនមែនជារង្វាន់ជយលាភីប្រចាំកម្មវិធីនោះទេ ប៉ុន្តែជារង្វាន់ពិសេសសម្រាប់ស្នាដៃដែលអាចមានលទ្ធភាពរីកចម្រើនបន្តទៀត។
ការប្រកួតគូរគំនូររថយន្តក្នុងក្តីស្រមៃនាពេលអនាគតរបស់ក្រុមហ៊ុនតូយូតានេះបែងចែកជាបីកម្រិតគឺកម្រិតអាយុក្រោម ៨ ឆ្នាំ, ៨-១១ឆ្នាំ និង១២-១៥ឆ្នាំ។ កុមារីកម្ពុជាដែលឈ្នះរង្វាន់ពិសេសនេះ ស្ថិតនៅក្រោមកម្រិតអាយុក្រោម ៨ ឆ្នាំ។
ក្រុមហ៊ុនបានបន្តថា ការប្រកួតនេះមានអ្នកឈ្នះលេខ ១, លេខ ២ និងលេខ ៣ និងអ្នកឈ្នះរង្វាន់ពិសេសសម្រាប់កម្រិតអាយុនីមួយៗ ហើយដែលក្នុងនោះក៏មានស្នាដៃរបស់កុមារីកម្ពុជាមួយរូបដែរ។
កម្មវិធីប្រកួតគូរគំនូររថយន្តក្នុងក្ដីស្រមៃរបស់ក្រុមហ៊ុនតូយ៉ូតាបានរៀបចំឡើងតាំងពីឆ្នាំ២០០៤។ ដោយឡែកក្រុមហ៊ុនតូយ៉ូតា ខេមបូឌា ក៏បានរៀបចំការប្រកួតគូរគំនូរថ្នាក់ជាតិ ដើម្បីស្វែងរកស្នាដៃគូរគំនូរដ៏ល្អឯក ដើម្បីយកទៅចូលរួមការប្រកួតលំដាប់ពិភពលោកនៅប្រទេសជប៉ុន។
ប្រភព៖ sabay.com.kh
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!