មើល​នេះ! ​តារា​ល្បីៗ​មាន​ជំនួយការ និង​ អ្នក​គ្រប់គ្រង​ផ្ទាល់​​

 
 

ប្រិយមិត្ត និង ​មិត្តៗ​យុវវ័យ​តែង​លឺ​​​វត្តមាន​​អ្នក​គ្រប់គ្រង និង​ ជំនួយការ​ផ្ទាល់​​ពី​សំណាក់​តារា​ល្បីៗ​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​តារា​ក្នុង​ជួរ Hollywood។ ងាក​មក​តារា​ល្បីៗ​ក្នុង​ប្រទេស​ កម្ពុជា ​វិញ ពួកគេ​ក៏​មិន​អត់​ដែរ ដោយ​តារា​ភាគ​ច្រើន​​មាន​អ្នក​គ្រប់គ្រង ក៏​ដូច​ជា ​ជំនួយការ​ផ្ទាល់។

ខាង​ក្រោម​ គឺ​ជា ​នាម​ឈ្មោះ​តារា​ល្បីៗ ដែល​មាន​អ្នក​គ្រប់គ្រង និង ​ជំនួយការ​ផ្ទាល់​ខ្លួន៖

១, កញ្ញា មាស សុខ​សោភា តារា​ចម្រៀង​ល្បី​ឈ្មោះ​ក្នុង​ផលិតកម្ម Town រូប​នេះ ​មាន​អ្នក​គ្រប់គ្រង​ផ្ទាល់​ខ្លួន ​គឺ ​លោក មាស សុខ​រតនៈ ដែល​ជា​ អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​នេះ។ ទាក់ទងនឹង​ការ​ជួល​ច្រៀង ឬ ​មាន​បញ្ហា​អ្វី​មួយ​លោក​តែង​លេច​មុខ​ជំនួស​ប្អូន​ស្រី​ក្នុង​ការ​ដោះ​​ស្រាយ។


២, ឱក សុគន្ធ​កញ្ញា មិន​មាន​អ្នក​គ្រប់គ្រង​ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែ​នាង​មាន​ជំនួយការ​ផ្ទាល់​ខ្លួន ​​​​គឺ ​​ឈ្មោះ ឱក សុគន្ធ​តាណា ដែល​ជា​ប្អូន​ស្រី​បង្កើត។ ក្រៅ​តែ​ពី​ជំនួយការ​នេះ តារា​ចម្រៀង​ល្បី​ឈ្មោះ​ក្នុង​ផលិតកម្ម ហង្ស​មាស មាន​នារី​ម្នាក់​ទៀត​តែងតែ​ដើរ​តាម​ជាប់​គ្រប់​កម្មវិធី។


៣, អ្នក​គ្រប់គ្រង​ផ្ទាល់​របស់​ ខេមរៈ សិរីមន្ត គឺ ​លោក ខេមរៈ ភារុណ ​ជា​បង​ប្រុស​បង្កើត។ ក្រៅ​ពី​មាន​អ្នក​គ្រប់គ្រង​តារា​ចម្រៀង​រូប​នេះ ​ក៏​​​មាន ​ជំនួយការ​ជា​​នារី​ស្រស់​ស្អាត​ម្នាក់​ទៀត​តែងតែ​តាម​ជាប់​គ្រប់​កម្មវិធី​ក្នុង​ការ​រៀប​ចំ​សំលៀកបំពាក់ ក៏​ដូច​ជា​ស្ទិល​ នៃ​ការ​តុបតែង​ខ្លួន​ផ្សេងៗ។


៤, សុខ ពិសី ជំនួយ​ការ​ផ្ទាល់​របស់​នាង​មាន​ឈ្មោះ កញ្ញា។ គ្រប់​កម្មវិធី​សិល្បៈ​ គឺ​មាន ​វត្តមាន​នាង​ដើម្បី​ជួយ​រៀប​ចំ​ ក៏​ដូច​ជា​តុបតែង​ខ្លួន​ឱ្យ​តារា​ចម្រៀង​ល្បី​ឈាន​មុខ​របស់​ផលិតកម្ម​សាន់ដេ​នេះ។


៥, ព្រាប សុវត្ថិ មិន​មាន​អ្នក​គ្រប់គ្រង​ផ្ទាល់​ខ្លួន​ទេ ដោយ​បញ្ហា​ផ្សេងៗ ​គឺ​លោក​ជា​អ្នក​ចាត់ចែង​ដោយ​ខ្លួន​ឯង។ ក៏ប៉ុន្តែ​តារា​​លំដាប់​កំពូល​របស់​កម្ពុជា​មួយ​នេះ​ ​មាន​ជំនួយ​ការ​​ក្នុង​ក្រុម​រាំ​ផ្ទាល់​របស់​លោក​ចាំ​ជួយ​រៀប​ចំ​សំលៀកបំពាក់​ ក៏​ដូច​ជា​ស្ទិល​តុបតែង​ខ្លួន​ផ្សេង​ទៀត។


៦, ជំនួយ​ការ​ផ្ទាល់​របស់​​ យុគ ចិន្ដា ​មាន​ឈ្មោះ ចិន្ដា ហៅ មុំ។ ការងារ​ពាក់ព័ន្ធ​មួយ​ចំនួន ​គឺ ​ឈ្មោះ មុំ​នេះ ​ជា​អ្នក​ចាត់ចែង និង ​ដោះ​ស្រាយ​ជំនួយ​​ពិធីការិនី​ល្បី​ឈ្មោះ​រូប​នេះ។


៧, អ្នក​គ្រប់គ្រង​ផ្ទាល់​របស់​ ឆាយ វីរៈយុទ្ធ ​គឺ​បង​ប្រុស​បង្កើត​​មាន​ឈ្មោះ ឆាយ ចាន់ឆាន។ ការងារ​​មួយ​ចំនួន​ គឺ​បង​ប្រុស​របស់​លោក​ជា​អ្នក​ដោះ​ស្រាយ​ជំនួយ។ ម្យ៉ាង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​​រៀប​ចំ​ខ្លួន​ដូចម្ដេច​ដើម្បី​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន និង ​មិត្តៗ​យុវវ័យ​ក៏​ភាគ​ច្រើន​តារា​ចម្រៀង​រូប​នេះ​ទទួល​យោបល់​ពី​បង​ប្រុស​ដែរ។


៨, សុគន្ធ និសា ​ពី​មុន​ធ្លាប់​​មាន​អ្នក​គ្រប់គ្រង​ផ្ទាល់​ខ្លួន ​គឺ​អតីត​សង្សារ​ចាស់ ​លោក សុខ ជំនោរ ក៏ប៉ុន្តែ​ក្រោយ​បែក​បាក់​គ្នា​មក​តារា​ចម្រៀង​ស្រគត់ស្រគំ​រូប​នេះ​ មិន​មាន​អ្នក​គ្រប់គ្រង​ទៀត​ឡើយ។

សម្រាប់​ពេល​បច្ចុប្បន្ន​គេ​ឃើញ​វត្តមាន​ម្ដាយ​របស់​នាង​តាម​ជួយ​មើល​ការ​ខុស​ត្រូវ​ពេល​ចូល​រួម​កម្មវិធី​ផ្សេងៗ។ យ៉ាង​ណា​ក៏​ដោយ​ពេល​ខ្លះ​គេ​ឃើញ​សមាជិក​ក្នុង​ក្រុម​រាំ​​ធ្វើ​ជា​ជំនួយការ​ឱ្យ​ផង​ដែរ​ពេល​ចាំ​បាច់។


៩, អ៊ីវ៉ា អ្នក​គ្រប់គ្រង​​ជា​ឪពុក​របស់​នាង​ផ្ទាល់​ គឺ ​លោក អ៊ូ ចន្ថា។ បញ្ហា​ពាក់ព័ន្ធ​នានា​នឹង​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​ត្រូវ​ឆ្លង​កាត់​ឪពុក ដោយ​អ្នក​សារព័ត៌មាន​កម្រ​នឹង​ជួប​សម្ភាសន៍​​នាង​ផ្ទាល់​បាន​។


១០, កែវ ស្រី​នាង មាន​ជំនួយ​ការ​ផ្ទាល់​ខ្លួន​ ជា​ប្អូន​ស្រី​បង្កើត ប៉ុន្តែ ​មិន​ស្គាល់​ឈ្មោះ។ ជំនួយ​ការ​ជា​ប្អូន​ស្រី​បង្កើត​នោះ​តែងតែ​ដើរ​តាម​ជាប់ និង ​រៀប​ចំ​ការ​ស្លៀកពាក់​ឱ្យ​តារា​រូប​នេះ​គ្រប់​កម្មវិធី។


១១, នី មុនីនាថ មិន​មាន​អ្នក​គ្រប់គ្រង​ផ្ទាល់​ខ្លួន​ទេ ក៏ប៉ុន្តែ ​នាង​មាន​ម្ដាយ​ជា​ជំនួយ​ការ​ផ្ទាល់​ខ្លួន។ ម្ដាយ​នាង​មាន​ឈ្មោះ ភាលី តែង​​តែ​ដើរ​ស្អិត​គ្រប់​កម្មវិធី​សិល្បៈ​ក្នុង​ការ​ជួយ​តុបតែង​ខ្លួន​ឱ្យ​កូន។


១២, សុខ ស្រីនាង មាន​ប្អូន​ប្រុស​បង្កើត​តាម​ធ្វើ​ជា​ជំនួយ​ការ។ គេ​មិន​ស្គាល់​ឈ្មោះ​ប្អូន​ប្រុស​ឡើយ ប៉ុន្តែ​ ពេល​មាន​កម្មវិធី​ច្រៀង ឬ​ សម្ដែង​ម្ដងៗ​ តែង​មាន​វត្តមាន​បុរស​ជា​ប្អូន​ម្នាក់​នោះ​ជួយ​រៀប​ចំ ឬ​មើល​ការ​ខុស​ត្រូវ។


១៣, អ្នក​គ្រប់គ្រង​ផ្ទាល់​​របស់​ ព្រះ​កាយច័ន្ទ ​មាន​ឈ្មោះ ចោម ចាន់​តារា ដែល​ត្រូវ​ជា​ឪពុក​បង្កើត។ គ្រប់​កម្មវិធី​សិល្បៈ​ទាំង​អស់​ឪពុក​​នាង​តែងតែ​រៀប​ចំ​ឱ្យ ជួន​កាល​មាន​ទាំង​ស្លៀកពាក់​ឱ្យ​ទៀត​ក៏​មាន​ដែរ។


១៤, គង់ វង្ស​យ៉ា​ទី មិន​មាន​អ្នក​គ្រប់គ្រង​ទេ ក៏ប៉ុន្តែ​នាង​មាន​ម្ដាយ​ជា​ជំនួយ​ការ​ផ្ទាល់។ ម្ដាយ​របស់​​នាង​មាន​ឈ្មោះ ផាស ចរិយា តែង​ដើរ​ជាប់​ជា​មួយ​កូន​ដើម្បី​រៀប​ចំ​ការ​ស្លៀក​ពាក់ រួម​នឹង​ព័ត៌មាន​ដទៃ​ទៀត​ដែល​អ្នក​សារព័ត៌មាន​ចង់​ដឹង​ផង​ដែរ៕


ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម