សុន ស្រីពេជ្រ ជះលុយជាង ៥ម៉ឺនដុល្លារ បន្ថែមសេវាកម្ម សម្អាងការ
ភ្នំពេញ៖ សុន ស្រីពេជ្រ ដែលទើបតែ បានងើបផុត ពីបន្ទាត់នៃភាពក្រីក្រ ដោយបានចាកផុត ពីការស្នាក់នៅផ្ទះជួល មកជ្រកក្រោមផ្ទះថ្ម ដ៏សមរម្យមួយ ទោះជាស្ថិតក្រោម បំណុលធនាគារ តែយ៉ាងណា ក៏គ្រាន់បើជាង ស្នាក់នៅក្នុងផ្ទះជួលតូច បូករួមជាមួយសមាជិកគ្រួសារដ៏ច្រើននោះដែរ។ ក្រោយពីបានចេញ ទៅច្រៀង នៅសហរដ្ឋអាមេរិកមករូបនាង ហាក់សល់ប្រាក់ ក្រាស់ក្រែល អាចរំលោះបំណុល បានច្រើនគួរសម។
ថ្មីនេះតារាចម្រៀង ថ្ពាល់ខួចក្រហមឆ្អៅ បានបន្ថែមមុខរបរថ្មី មួយទៀត គឺបើកសំអាងការ និងសេវាកម្មដទៃជាច្រើន ទាក់ទងនឹងសេវាកម្ម មង្គលផ្សេងៗ ដែលចំណាយដើមទុន យ៉ាងតិច ក៏៥ម៉ឺននដុល្លារដែរ ដើម្បីរៀបចំឡើង ។
កញ្ញា សុន ស្រីពេជ្រ មិនទាន់សុំការបំភ្លឺបានទេ តែប្រភពជិតដិតនាង បាននិយាយថា នាងពិតជាបានបើកសេវាកម្ម ជាច្រើនមែន តែជាការរួមផ្សំ រវាងនាងនឹង បងប្អូនទេ មិនមែនខ្លួន នាងផ្ទាល់នៅសុខៗ ជះលុយរាប់ម៉ឺនដុល្លារទេ ។ សុន ស្រីពេជ្រ បានរៀបចំជាសេវាកម្ម ពិសេស រួមបញ្ចូលគ្នា ដើម្បីងាយស្រួល ក្នុងការធ្វើការ ព្រោះថ្វីត្បិតតែនាងរកស៊ី ក្នុងរបរកាត់សក់ ឬច្រៀងបុកលក្ខណ៍ ក៏នៅតែមានការកាច់កុងគ្នា ។ ពេលខ្លះនាងរត់ជាន់ជើងគ្នា ដោយសារតែការក្រឡុក ពីសំណាក់អ្នករួមអាជីព ដែលនាំឲ្យពិបាកក្នុងការធ្វើការ និងនាំឲ្យមានការបាត់បង់ទំនុកចិត្ត ពីសំណាក់អ្នកគាំទ្រ ។
ដូចនេះ សុន ស្រីពេជ្រ មិនអាចបណ្ដែតបណ្ដោយបាន ក៏ចាប់ផ្ដើមស្រវេស្រវា អាជីវកម្មមួយ នាំឲ្យមានទំនុកចិត្ត ពីសំណាក់អ្នកគាំទ្រ នាងបន្ថែមទៀត ព្រោះនាងក៏ល្បីល្បាញ មិនចាញ់ ខាត់ សុឃីម ឬតារាកំប្លែងផ្សេងៗដែរ ។
ទស្សនិកជនភាគច្រើន តែងតែដកករ ចំហរមាត់ ពេលឮទឹកដមសំឡេងនាងច្រៀង លើឆាកតន្រ្តី តែទស្សនិកជន នឹងកាន់តែភ្ញាក់ផ្អើល បន្ថែមទៀត ពេលឃើញនាងកំប្លែង ពេលកាត់សក់ ក្នុងពីធីអាពាហ៍ពិពាហ៍ ព្រោះពាក្យពេចន៍ កំប្លែង មិនខុសពីលោកឪពុកទេ ។ ពាក្យចាស់តែងពោលថា "ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ " ប៉ុន្តែពាក្យកំប្លែង របស់នាង គឺអប់រំច្រើន មិនអសុរស ដូចតារាកំប្លែងផ្សេងៗឡើយ៕
ដោយ៖ Looking Today.
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!